ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

2 ខែ មុន 22 តូ សុផល

ភ្នំពេញ៖កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង០០នាទី នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់រួមមាន ៖

ទី០១-ឈ្មោះ ភាន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវ៣៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ទី០២-ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សម្ភារៈដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខតាកែវ 1Q-9356 និងទូរសព្ទ័ដៃ០២គ្រឿង ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!