ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យជាតិផ្ទុះ ឃាត់ខ្លួនយុវជន២នាក់ និងថ្នាំញៀន១កញ្ចប់!

1 សប្តាហ៍ មុន 18 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀន១កញ្ចប់តូចនិងម៉ូតូមួយគ្រឿង។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃពុធ ទី៦ ខែមិនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ២៧១ មុខផ្សារ ហេង លី ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ខណះពេលដែរសមត្ថកិច្ចដាក់គោលដៅ​អនុវត្តច្បាប់ចរាចរណ៍​ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រាប់តែជនសង្ស័យជិះម៉ូតូឌុបគ្នាឆ្លងកាត់ ។

ជនសង្ស័យទាំង២នាក់ខាងលើរួមមាន ៖ ទី១.ឈ្មោះច្រឹង សម្ភស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើការនៅនិងកន្លែង ហ្វូតូ ស្នាក់នៅម្តុំផ្សារសំណង់១២។ និងទី២.ឈ្មោះ វានម ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា ។

ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀន១កញ្ចប់ និងម៉ូតូឌ្រីមសង់ មួយគ្រឿង​ ស៊េរី០១១ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AW-1899។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលនៃគណៈ​ អភិបាលរងខណ្ឌទួលគោក និងលោក ប៉ុន ណាន ទទួលបន្ទុក ផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់ខណ្ឌទួលគោក និងចូលរួមសហការដោយកម្លាំងអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើនាក់ទៀត ។

ក្រោយពីបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យរួចហើយ ជនសង្ស័យទាំង២នាក់ ព្រនទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តន៍តាមនីតិវិធី ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!