ព្រឹតិ្តការណ៍ថ្មីៗ

បារមី មេល្បែងឈ្មោះ នួន និង វី ខ្លាំងគ្របលើ អភិបាល និង អធិការស្រុកព្រៃកប្បាសឬយ៉ាងណា?

3 ខែ មុន 56 តូ សុផល

តាកែវ ៖ ពលរដ្ឋថា ក្នុងអាណត្តិ លោក អ៊ូច ភា គ្រងតំណែងជាអភិបាលខេត្ត និង លោក សុខ សំណាង ជាស្នងការនគរបាលខេត្ត ភាពរីកចំរើននៃល្បែងស៊ីសងកើតមានពេញបន្ទុកដូចជា៖ ​ ជល់មាន់ ​បៀ​អាប៉ោង​ និង​កន្ទុយលេខ ​(ឆ្នោតយួន) ​​កំពុង​បើក​លេងដោយចំហរតែ ​យ៉ាងត្រជាក់ត្រជុំណាស់។

ប្រភពច្បាស់ការណ៍ប្រាប់ថា ​​ទីតាំង​ទួល​មួយ​កន្លែង ​​ ​ខាងកើត​ផ្សារ​ជ្រែ​ ក្នុងស្រុក​ព្រៃកប្បាស​ ​ជា​សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង​ ​ដែល​ចាក់​ភ្នាល់​ធំៗ ​ ជា​របស់ ​មេ ​ឈ្មោះ ​នួន​ សហការ​ជាមួយ ​ឈ្មោះ វី បាន​ នឹង​កំពុង​ដំណើរ​កា​រ​ជា​រៀងរាល់ថ្ងៃ ​យ៉ាង​គគ្រឹកគគ្រេង ​ អត់មានខ្លាច នាយប៉ុស្តិ៍ អធិការស្រុក និង អភិបាលស្រុកសូម្បីតែបន្តិច។

ពលរដ្ឋ​ខ្មែរ​ ច្រើន​កុះករ​បាន​ចូល​ទៅ​លេងល្បែង​ស៊ីសង ​ក្រោម​សំណើច​ក្អាកក្អាយហ៊ោកញ្ជ្រាវ ប៉ុន្តែ ​ពេល​ត្រឡប់មកវិញ​ មិនសូវ​ជា​រីកមុខ​​ប៉ុន្មាន​ទេ ដោយ ​ម្នាក់ៗ ​ចាញ់​ល្បែង​រាប់​សិប​លាន​រៀលឯណោះ។ ខណៈដែលបងៗ​ សមត្ថកិច្ច និង អាជ្ញាធរ​ស្រុក​ព្រៃកប្បាស​​​ ហាក់​ដូចជា ដេកលង់លក់ ​ធ្វើ​មិន​ដឹងមិនឮ ​និង​មិនមាន​ចំណាត់​ការ​សោះ​ចំពោះ​រឿងនេះ។

​លោកវរសេនីយ៍ ជុំ ​ឈឿន អធិការ​ស្រុក​ព្រៃកប្បាស និង អភិបាលស្រុក ​​​​ត្រូវបានគេសង្ស័យថា ត្រូវ​ដង​ត្រូវផ្លែ​ ​​ជា​មួយ​ពួក​មេ​ល្បែង​ ​សង្វៀន​ជល់​មា​ន់​ ​​អាប៉ោង​​ ​និង​កន្ទុយលេខ ( ល្បែង​កន្ទុយ​លេខ ​មាន​មេ​នៅ​ក្នុង​ផ្សារ​ព្រៃល្វា ​​និង​ផ្សារ​ជ្រែ​ ​ចាំ​ទទួលយក ​ពី​កូន​ៗ ​អ្នកកត់ឆ្នោត) ​បាន​ជា​បណ្ដែតបណ្ដោយ​ ​ឲ្យ​ក្នុង​មូលដ្ឋាន​​របស់​ខ្លួន​គ្រប់គ្រង​ ​មាន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កើតឡើង​យ៉ាង​ពេញ​បន្ទុក ​ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ​គ្មាន​វិធានការ​បង្ក្រាប​ ឲ្យ​ស្រប​ទៅ​តាម​គោល​នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។

ប្រភព​ដដែល​ប្រាប់ទៀតថា ​អោយតែលឺថា ​មានការចុះបង្ក្រាប​វង់ល្បែង​នេះ ច្បាស់ជាមាន​អ្នក​​ផ្តល់​ព័ត៌មាន​ឲ្យ​មេ​ល្បែង​ផ្អាក​សកម្មភាព​​ជានិច្ច​។

​ពលរដ្ឋ​ សំណូមពរ លោក អ៊ូច ភា អភិបាលខេត្ត ​លោក ​សុខ ​សំណាង ​ស្នងការ​នគរបាល​ខេត្ត និង​​កង​កម្លាំង​អាវុធ​ហត្ថខេត្ត ​ចាត់វិធានការ​ចំពោះ​សង្វៀន​ជល់​មាន់ ​និង​វង់​អាប៉ោង​ដ៏​មហិមា​នេះ​ផង។

ជុំវិញការការលើកឡើងខាងលើ អង្គភាពយើងស្វាគមន៍ រាល់ការស្រាយបំភ្លឺពីសម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!