ព្រឹតិ្តការណ៍ថ្មីៗ

សិប្បកម្មផលិតទឹកកក TOP ICE ធ្លាយ ភាយអាម៉ូញ៉ាក់ បង្កការភ្ញាក់ផ្អើលយប់ម៉ិញ ត្រូវ មន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌសែនសុខ ចុះពិនិត្យ ហើយអនុញ្ញាតិអោយដំណើរវិញ

7 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ  រួមជាមួយមន្ត្រីជំនាញ មន្ទីរឧស្សាហ៍កម្ម

និងសប្បកម្មរាជធានីភ្នំពេញនិងមន្ទីរ បរិស្ថាន កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី ៧ ខែមិនាឆ្នាំ២០១៩ បានបន្តចុះត្រួតពិនិត្យ សិប្បកម្មផលិតទឹក TOP ICE បន្ទាប់ពីធ្លាយសាយភាយអាម៉ូញ៉ាក់ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះផ្អាកទាំងយប់។

សិប្បកម្មផលិតទឹកកកដើមនិងទឹកកកអនាម័យ TOP ICEស្ថិត នៅចំណុចសិប្បកម្មផលិតទឹកកស្ថិតនៅតាមផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តាមមន្ត្រីជំនាញបានអោយដឹងថា សិប្បកម្មនេះ មានច្បាប់អនុញ្ញាតិត្រឹមត្រូវ។ នៅក្នុងការធ្លាយសាយភាយជាតិអាម៉ូញ៉ាក់នេះ គីបណ្តាលមកពីការផ្លាកប្តូរកុំប្រេស័រ មានផ្ទុកឧស្ម័នអាម៉ូញ៉ាក់ផ្នែកបំពង់កុំប្រេស័រ មិនមែនធ្លាយមកពីបំពង់ចាស់នោះទេ។ ការធ្លាយសល់តិចតួចក្នុងបំពង់ដែលផ្លាស់ប្តូចេញក្នុងបរិវេណប្រមាណ១០លីត្រប៉ុណ្ណោះ។

ខណះនោះ មន្រ្តីជំនាញ ក៍បានណែនាំអោយម្ចាស់យកចិត្តទុកដាក់ អោយបានខ្ពស់ជៀសវាងប៉ះពាល់ដល់អ្នកជិតខាង និងបុគ្គលិកកម្មករដែលបំរើការ។ ត្រូវមានសម្ភារះ សម្រាប់ការពារនៅពេលកើតមានហានីភ័យកើតឡើងក្នុប្រការណាមួយ និងឧបករណ៍ជួយបង្វែរបំភាយឧស្ម័នដើម្បីកុំអោយប៉ះពាល់ដល់ជីវិតមនុស្ស។ បន្ទាប់ពីត្រួតពីនិត្យមានច្បាស់ និងពុំប៉ះពាល់ធ្ងន់ធ្ងរ គណះកម្មការចម្រុះ ក៍បានអនុញ្ញាតិអោយដំណើរការអាជីវកម្មឡើងវិញ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៦ខែមិនា សិប្បកម្មផលិតទឹកTOP ICEបានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់បង្កអោយប៉ះពាល់ដល់អ្នករស់នៅជិតខាងហើយនាំគ្នាប្តឹងអាជ្ញាធរចុះទៅបិតកាលពីវេលាម៉ោងប្រមាណ៧យប់។ បន្ទាប់ពីបិទបានមួយយប់អាជ្ញាធរ និងមន្ត្រីជំនាញបានអោយដំណើរឡើងវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ