ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ​ឆាប់ឆះ ផ្ទះសំណាក់ AS88នៅ​ស្រុក​អង្គស្នូល​

6 ខែ មុន 60 តូ សុផល

ខេត្តកំពង់ស្ពឺ​ ៖  សកម្មភាព​ចេញជួយអន្ដរាគមន៍​ ក្នុ​ង​ប្រតិបត្តិការ​សង្គ្រោះ​ករណី​អគ្គិភ័យ​នៅផ្លូវជា​តិ​លេខ​ ៥១

​ ក្នុងភូមិ​សាស្ត្រ​ ជា​ប់​ព្រំប្រទល់រវាង​ ខេ​ត្តកំពង់ស្ពឺ​ និងខេត្ដ​កណ្ដាល​ កាលពី​វេលាម៉ោង​១២ និង​១៥នាទី​ ថ្ងៃទី០៧ ខែមី​នា ឆ្នាំ២០១៩នេះ ​ករ​ណីអគ្គិភ័​យបានកំពុង​ឆាបឆេះផ្ទះសំណាក់ យី​ហោ A​S​ 88 ស្ថិតនៅជិតផ្សារថ្នល់ទទឹង ឃុំដំ​ណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដោយសារស្ថានភាពចំពេលថៃ្ងក្ដៅធ្វេីអោយអគ្គិ​ភ័យមិនថមថយ​ កាន់តែរាលដាលធំឡេីងៗ​រហូត​កំលាំង​អគ្គិភ័យ​ស្រុក​អង្គស្នូល​ ខេត្ត​កណ្ដាល​ មិន​អាចទប់ស្កាត់ស្ថានការណ៍នេះបាន​ ទេីបមានកិច្ច​ជួយអន្ដរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ពីស្នងការដ្ឋា​ននគរបាល​ខេត្តកំពង់ស្ពឺ​ ចំនួន​ ៣​គ្រឿង​ កិច្ចការ​នេះគឺជាការសហប្រតិបត្ដការរវាងខេត្ដជាប់ព្រំប្រ​ទល់គ្នា​និងការធានាដេីម្បីដោះស្រាយបញ្ហារួម​។

តាម​ការបញ្ជាក់​ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ កន្លងមក​ ខេត្ដកណ្ដាល​ ខេត្ត​កំពង់​ឆ្នាំង​ បញ្ជាការដ្ឋាន​អន្ដរាគមន៍​ ង៧០​ និងអង្គភាពផ្សេងៗមួយចំនួនទៀតតែ​ងតែបេីកប្រតិបត្ដិការជួយគ្នាទៅវិញទៅ​មក​ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​គ្រោះថ្នាក់អគ្គិភ័យ​ទប់ស្កាត់កុំអោយឆេះរាលដាលដល់​ការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ​ អាយុជីវិតមនុស្ស​
រួមគ្នា​បង្កា​ទប់ស្កាត់​គ្រោះមហន្ដរាយកុំអោយកេីត​ ទៅជាបញ្ហាធំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!