ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាយភាយ អាម៉ូញ៉ាក់ នៅសិប្បកម្មផលិតទឹកកTOP ICEផ្អើលអ្នកភូមិប្តឹងអាជ្ញាធរចុះបិទទាំងយប់

4 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ សិប្បកម្មផលិតទឹកកកដើមនិងទឹកកកអនាម័យមួយកន្លែងបានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់

បង្កអោយប៉ះពាល់ដល់អ្នករស់នៅជិតខាងហើយនាំគ្នាប្តឹងអាជ្ញាធរចុះទៅបិតទាំងយប់។

ហេតុការណ៍នេះបង្កអោយមានការភ្ញាល់ផ្អើលកាលពីវេលាម៉ោងប្រមាណ១៩ យប់ថ្ងៃទី០៦ខែមិនាឆ្នាំ២០១៩ នៅចំណុចសិប្បកម្មផលិតទឹកកTOP ICE ស្ថិតនៅតាមផ្លូវលេខ១៩៧២ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តាមប្រជាពលរដ្ឋបានអោយដឹងថានៅវេលាម៉ោងប្រមាណរសៀលថ្ងៃទី០៦ខែមិនាស្រាប់តែជាតិអាម៉ូញ៉ាក់បានសាយភាយក្លិនចេញពីសិប្បកម្មផលិតទឹកកកខាងលើបង្កអោយអ្នកក្បែរខាងពិបាករស់នៅហើយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។

តាមព័ត៌មានអោយដឹងថាសិប្បកម្មនេះបានធ្លាយជាតិអាម៉ូញ៉ាក់ជាបន្តបន្ទាប់៣ទៅ៤ដងមកហើយក្នុងសប្តារហ៍នេះបង្កការប៉ះពាល់ដល់អ្នកជិតខាងជាខ្លាំង។

តាមលោកជុំ  សារ៉ាយចៅសង្កាត់ភ្នំពេញថ្មីបានអោយដឹងថានៅដើមខែមិនានេះសិប្បកម្មផលិតទឹកកក TOP ICEបានធ្លាយជាតិអាម៉ូញ៉ាក់ចំនួន៣ដងមកហើយ។

បន្ទាប់ពីមានការធ្លាយជាតិអាម៉ូញ៉ាក់នៅវេលាម៉ោងប្រមាណ៧យប់លោកឆាយ វាសនានាយករដ្ឋបាលខណ្ឌសែនសុខរូមទាំងមន្រ្តីជំនាញនិងអាជ្ញាធរសង្កាត់និងសមត្ថកិច្ចក៍បានចុះទៅពិនិត្យទីតាំងដើម្បីសាកសួរ។

តាមមេការសិប្បកម្មបានអោយដឹងថាមូលហេតុដែលសាយភាយជាតិអាម៉ូញ៉ាក់ដោយសារតែម៉ាស៊ីនចង្វាក់ផលិតកម្មខូចហើយជាងដោះធ្វើហើយជាតិអាម៉ូញ៉ាក់ដែលនៅសេសសល់បានសាយភាយ។

ទោះបីយ៉ាងណានេះជាការដោះតែប៉ុណ្ណោះ។នៅយប់នោះអាជ្ញាធរក៍បានធ្វើកំណត់ហេតុបិទសិប្បកម្មសណ្តោះអាសន្តរងចាំមន្ត្រីជំនាញនិងអាជ្ញាធរចុះត្រួតពិនិត្យច្បាប់អនុញាតិនៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!