ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការ​ក្រុងភ្នំពេញ​ ​ ស​ ថេត​ ចង់​ឱ្យ​ស្ត្រី​ឡេីង​ធ្វើជា​មេ​ប៉ុស្តិ៍​និង​អធិការ​

1 សប្តាហ៍ មុន 768 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ចង់​ឱ្យ​ស្ត្រី​ឡេីង​ជា​មេ​ប៉ុស្តិ៍​និង​អធិការ​ វិញ​ម្តង

​ ខណៈ​បច្ចុប្បន្ន​នេះ​ មេ​ប៉ុស្តិ៍​និង​អធិការ​នគរបាល​ខណ្ឌ​ទាំង​១២​ ក្នុង​រាជធានី​ភ្នំពេញ​ សុទ្ធតែ​បុរស​ ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ថ្លែង​បែប​នេះ​ ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​៨មីនា​ លេីក​ទី​១០៨​ ក្រោម​ប្រធានបទ​”លេីក​កម្ពស់​សមភាព​យេនឌ័រ​ ការ​គាំពារ​សង្គម​ដេីម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​”នៅ​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ​។

លោក​ ស​ ថេត​ ថ្លែង​ថា​ “​ស្ត្រី​ជានគរបាល​ មានទេពកោសល្យខ្ពស់​ ក្នុងការសួរចម្លេីយជនសង្ស័យ​ ព្រោះពួកគាត់ប្រេីប្រាស់ពាក្យសម្តីល្អ​និងទន់ភ្លន់​ ។ លោក​ចង់​ឱ្យ​នៅក្នុងរាជធានីភ្នំពេញ​ មានមេប៉ុស្តិ៍​ និងអធិការជាស្រ្តី​ ដេីម្បី​ឱ្យ​ក្លាយជាគំរូ​ល្អ ។ ប៉ុន្តែស្រ្តីខ្លួនឯង​ ត្រូវបង្កេីនសមត្ថភាព​ឱ្យ​សាកសមទៅនឹងតំណែងដែលថ្នាក់ដឹកប្រគល់ឱ្យ​ ។

ស្នងការ​រាជធានីភ្នំពេញ​ បន្តថា​ ពេលបង្ក្រាបបទល្មេីស ស្រ្តីជានគរបាល​ ក៏ត្រូវការជួយក្នុងការចាប់ចងជនសង្ស័យជាស្រ្តីផងដែរ ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!