ព្រឹតិ្តការណ៍ថ្មីៗ

មានតែផ្លូវមួយនេះទេ!!ទើបអាចបញ្ចប់នៅអ្វីៗគ្រប់យ៉ាងបាន

3 ខែ មុន 47 តូ សុផល

ខេត្តតាកែវ៖បុរសម្នាក់បានសម្រេចចិត្តជ្រើសរើសយកផ្លូវមួយនេះ ដើម្បីបញ្ចប់នៅអ្វីៗគ្រប់យ៉ាង ដែលកើតមានមកលើខ្លួននៅជាតិនេះ  ដោយតូចចិត្តមានជំងឺប្រចាំកាយ បានសម្រេចចិត្តយកខ្សែរស្បែកជើងមកចង(ក)សម្លាប់ខ្លួនបញ្ចប់ជីវិត។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង  កាលពីវេលាម៉ោង១១:០០នាទី ព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិរវាង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះសុខ ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះគឹម ចំប៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ដោយជនរងគ្រោះបានយកខ្សែចងស្បែកជើង ទៅចង(ក)នៅគ្នាបផ្ទះខាងលើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយពុំមានអ្នកណាដឹង។

មូលហេតុដោយជនរងគ្រោះមានជំងឺប្រចាំកាយ(សសៃប្រសាទ)នឹងមានវិបត្ត័ផ្លូវចិត្តធ្ងន់ធ្ងរ។ក្រោយកើតហេតុកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវ នឹងមានការចូលរួមពីលោកគ្រូពេទ្យ លោកមេឃុំ មេភូមិ និងមានការបំភ្លឺពីក្រុមគ្រួសារ បានធ្វើការពិនិត្យសាកសពពុំឃើញមានស្នាមរបួសលើខ្លួនសពនោះទេ។

សមត្ថកិច្ច ជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានចង(ក)ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ដោយបងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!