ព្រឹតិ្តការណ៍ថ្មីៗ

ខុសជំនាញ! ថៅកែសាច់ប៉ាតេនៅព្រែកប្រាឆក់ខ្សែភ្លើងស្លាប់

7 ខែ មុន 39 តូ សុផល

​ភ្នំពេញ​ ៖​ មានករណីលោកថៅកែសាច់ប៉ាតេ​ ជនជាតិវៀតណាមម្នាក់រងគ្រោះឆក់ខ្សែភ្លើងស្លាប់កាលពីវេលាម៉ោង ២ និង១៥ នាទីរសៀលថ្ងៃទី ៥ ខែមីនាឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ ១១៥ ផ្លូវ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ថៃ វ៉ាន់ហុង ភេទប្រុស អាយុ​៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរម្ចាស់សិប្បកម្មធ្វើសាច់ប៉ាតេមានស្រុកកំណើត នៅប្រទេសវៀតណាម កាន់តែលិខិតឆ្លងដែនលេខ C5601228​។

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី​៥ ខែមីនាឆ្នាំ ២០១៩ វេលាម៉ោង ២ និង ១៥នាទីរសៀលជនរងគ្រោះកំពុងធ្វើការដោះដូរខ្សែភ្លើងចេញពី ទូក្លាសេសាច់ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើង។ រហូតដល់ម៉ោងកើតហេតុខាងលើគាត់ ក៏បានប្រើក្មួយប្រុសឈ្មោះ ឡេ លីម​ ឱ្យទៅទិញទួណឺវីសដើម្បីដោះដូរភ្លើង។

​ចំណែកជនរងគ្រោះនៅម្នាក់ឯងហើយគាត់បានឡើងទៅលើដំបូលទូក្លាស្សេដោយមានការកូនសោមាត់និងសោចិញ្ចៀនលេខ 13 ទៅជាមួយផង។

ពេលក្មួយត្រឡប់មកពីទិញទួណឺវីសវិញមួយបានឃើញពូរបស់ខ្លួនដេកផ្កាប់មុខឈាមក្បាលនៅជាប់នឹងជញ្ជាំងរបងផ្ទះខាងមុខក្បែរទូក្លាសេអត់ដឹងខ្លួនហើយក៏បានស្រែកហៅអ្នកជិតខាងឱ្យជួយសង្គ្រោះ។ ពេលនោះសាច់ញាតិបានដឹកជនរងគ្រោះឡើងជិះម៉ូតូកង់បីទៅមន្ទីរពេទ្យបាយ័ន។

​ពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់ទៅហើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គិសនី។

​បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យសហគមន៍វៀតណាមធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ