ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានហើយឃាតក ដែលសម្លាប់ស្រ្តីខារ៉ាអូខេម្នាក់ នៅផ្ទះសំណាក់យ៉ីហោ ប៉ាអុី ម៉ាក់អុី

5 ខែ មុន 264 តូ សុផល

ខេត្តតាកែវ ៖ ជនសង្ស័យជាឃាតកសម្លាប់ស្ត្រីបម្រើការងារក្នុងហាងម្នាក់ដោយដេកស្លាប់ទាំងអាក្រាតកាយ

នៅក្នុងផ្ទះសំណាក់(ប៉ាអុី ម៉ាក់អុី)នោះ ត្រូវបានប៉ូលីសនៃស្នងការនគរបាលខេត្តតាកែវ។បំបែកសំណុំរឿងបានហើយ ចំពោះមូលហេតុមកពីជនសង្ស័យកើតភ្លើងប្រច័ណ្ឌទៅលើស្ត្រីរងគ្រោះនិយាយទូរសព្ទ័ជាមួយអ្នកផ្សេងពេលកំពុងរួមរ័ក។

ក្រោយពេលធ្វើកោសល្យវិច័យនិងស្រាវជ្រាវពីសំណាក់សមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តតាកែវ នោះ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនិងករណីធ្វើឃាត់លើស្ត្រីអ្នកបម្រើការងារក្នុងហាងខារ៉ាអូខេ។

តាមការឲ្យដឹងពីកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទីនៅភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញស្នងការខេត្តតាកែវសហការណ៍និងកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

បច្ចុប្បន្បជនសង្ស័យត្រូវបានសមត្ថកិច្ចកកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!