ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងស្តុកឈើដ៏ធំ១កន្លែងនៅក្នុងខណ្ឌ័សែនសុខគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបសង្សយ័PMផ្ទៃប្រទេសសើមាត់ សើមករ

2 ខែ មុន 105 តូ សុផល

ភ្នំពេញ៖ ឃ្លាំងស្តុកឈេីដ៏ធំ១កន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌ័សែនសុខរាជនានីភ្នំពេញស្តុកឈើរាបរយពានម៉ែត្រគុបនឹងដឹកចេញចែកចាយនឹងចេញទៅក្រៅស្រុកគ្មានសមត្ថកិច្ចឬមន្រ្តីជុំនាញណាហ៊ានបង្ក្រាបសង្សយ័មានខ្នងបង្អែកជាPMផ្ទៃប្រទេសទេដឹង។

ពាក់ពន្ធ័ករណីខាងលើនេះកាលពីព្រឹកថ្ងៃទី៤ខែមិនាឆ្នាំ២០១៩ក្រុមអ្នកសារពត័មាន១ក្រុមប្រមាណជាង៥ទៅ៦អង្គភាពបានចុះមកយកពត័មាននៅចំណុចទីតាំងឃ្លាំងស្តុកឈេីខាងលើនឹងបានផ្តិតយករូបភាពសកម្មភាពក្រុមឈ្មួញស្ទូចឈេីចេញពីរថយន្តរាបរយម៉ែត្រគូប។

ហើយពីឃើញសកម្មភាពហើយក្រុមអ្នកសារព័តមានបានទំនាក់ទំនងទៅជុំនាញមេព្រៃ រាជធានី ភ្នំពេញ ហើយត្រូវបាន ជុំនាញមេព្រៃប្រាប់មកអ្នកសារពត័មានយើងវិញថាទីតាំងខាងលើគឺមានច្បាប់ឈើហើយ គេមានPCចាំគាត់ផ្ញើ PCអោយមើលតាមប្រពន្ធ័whatsAppលុះបានប្រហែលជា១ម៉ោងក្រោយលោកបែជាឆ្លើយថាលោកមិនទានបានទទួលឯកសារនៅឡើយ។ 

បន្ទាប់មកអ្នកសារពត័មានបានរាយការទៅឯកឧត្តមនាឧត្តមសេនេយ៍សៅ សុខា មេបញ្ជាការរងនៃកងយុទ្ធពលរេមរៈភូមិន្ទនឹងមេបញ្ជាកាកងរាជអាវុធហត្ថផ្ទៃប្រទេសតាមប្រពន្ធ័whatsAppហេីយ ឯកឧត្តម ក៏បានបេីកមេីលហេីយ តែមិន មានការឆ្លេីយតបមកវិញទេ រហូតមកដល់ រសៀល ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩គឺនៅមិនទាន់ឃេីញមានសមត្ថកិច្ចណាចុះមកសួរនាំឬត្រួតពិនិត្យទីតាំងខាងលេីនៅឡេីយហេីយចំណែកឯខាងលោកមេព្រៃក្រុងវិញក៏មិនឃេីញបង្ហាញPCអោយក្រុមអ្នកសារពត័មានយេីងឃេីញនៅឡេីយដែរ។

ហេីយតាមប្រភពពីប្រជាពលរដ្ឋបានបង្ហេីបឲដឹងថាទីតាំងខាងលេីគឺដឹកឈេីមកទម្លាក់ទុកហេីយនៅពេលពាក់កណ្តាលយប់គឺដឹកចេញតាមរថយន្តកុងតានរ៍គឺអាចនឹងដឹកចេញទៅក្រៅប្រទេស។ 

ហេីយក៏ត្រូវបានមហាជនរិះគន់នឹងសង្សយ័ថាឃ្លាំងស្តុកឈេីខាងលេីគឺមានខ្នងបង្អែកធំណាស់ប្រហែលជាអាចពាកពន្ធ័នឹងPMផ្ទៃប្រទេស

ហេីយមេីលទៅឬមួយ ឯកឧត្តមសៅសុខ ខា ដឹងហេីយតែធ្វេីជាមិនដឹង។

ដោយឡែក ម្ចាស់ឈេី ឈ្មោះ ចែ ស្រី បានអៈអាង ប្រាប់អ្នកសារពត័មានថា ឈេីរបស់ លោកស្រី គឺជាឈេីដែលលោកស្រីដេញថ្លៃបានពីរដ្ឋបាលព្រៃឈេីនៅតាមបណ្តារខេត្តផ្សេងៗ។

ពាក់ពន្ធ័ករណីខាងលេីនេះដែរក្រុមអ្នកយកពត័មានយេីងក៏ដូចជាមហាជននៅរងចាំមេីលចំណាត់ការរបស់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ថាតេីមានចំណាត់ការយ៉ាងណាចំពោះទីតាំងខាងលេី៕  

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!