ព្រឹតិ្តការណ៍ថ្មីៗ

នារី​នគរបាល​ខេត្ត​ព្រះសីហនុ​ ចំនួន​៥៧នាក់​ ​បាន​ប្រារឰ​ទិវា​សិទ្ធិ​នារីអន្តរ​ជាតិ​៨​មី​នា​ ក្រោម​ប្រធានបទ​ លើក​កម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំ​ពារ​សង្គម​ ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​

6 ខែ មុន 26 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ខែ​មីនា​ ឆ្នាំ​២០១៨​ ថ្មី​ៗ​នេះ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រារឰ​ពិធី​ អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​ អន្តរជាតិ​៨មីនា ឆ្នាំ​២០១៩ ខួប​លើក​ទី​១​០​៨ ក្រោម​ប្រធានបទ​ (លេីក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​គាំ​ពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស)​។ 

ពិធី​នេះ ប្រព្រឹត្ត​ឡើង​ ក្រោម​អធិបតីភាព​ លោក​ឧត្តម​​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ​ ដោយ​មាន​បងប្អូន​នារី​ នគរបាល​ខេត្ត​ព្រះសីហនុ​ មក​ពី​គ្រប់​ការិយាល័យ​ជំនាញ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ក្រុង​ ស្រុក​ ចូល​រួម​មាន​ចំនួន៥៧ នាក់​។ 

ក្នុង​ឱកាស​នោះ​ លោកស្រី​ឧត្តម​សេនីយ៍​ត្រី​ ប៉ែន​ កញ្ញា​ ស្នងការ​រង​ទទួល​ការងារ​យេនឌ័រ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​លេីក​ឡេីង​អំពី​ប្រវត្តិ​ទិវា​សិទ្ធិ​នារីអន្តរ​ជាតិ​៨​មីនា​ កាល​ពី​ជាង​មួយ​រយ​ឆ្នាំ​មុន​ ក្នុង​ឆ្នាំ​១៩​១១ នារី​ល្បី​ល្បាញ​៣​រូប​ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​ក្រោកឡេីង​ធ្វេី​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ស្មេី​ភាព​គ្នា​ រវាង​បុរស​និង​នារី​ ដោយ​ភ្ជាប់​ជាមួយ​នូវ​ពាក្យ​ស្លោក៖ 

១​ថ្ងៃ​ធ្វើការ​៨​ម៉ោង​ ធ្វើ​ការ​ស្មើ​គ្នា​ បៀវត្សរ៍​ស្មើគ្នា​ និង​ការពារ​សុខ​ភាព​មាតា​និង​ទារក។ 

លោក​ស្រី​ស្នងការ​រង​ ក៏បាន​លេីក​ឡើង​ អំពី​ស្នាដៃ​ សមិទ្ធផល​នានា​របស់​បងប្អូន​នារី​នគរបាល​ខេត្ត​ព្រះសីហនុ​ យើង​មួយ​ឆ្នាំ​កន្លង​មកនេះ​ បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​កិច្ច​ការពារ​ ​ថែរក្សា​សន្តិសុខ​សណ្តាប់​ និង​ បំរើការ​ងារ​រដ្ឋ​បាល​ផ្សេង​ៗ​ផង​ដែរ​។ 

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការនគរបាល ខេត្តព្រះសីហនុ បាន​ថ្លែង​កោត​សរសើរ​ ចំពោះ​បងប្អូន​នារី​នគរបាល​យើង​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ គ្រប់​វិស័យ​ការងារ​របស់​នគរបាល​ បាន​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​។  

លោក​ស្នងការ​ ក៍​បាន​បញ្ជាក់​ជូន​ចំពោះ​បងប្អូន​នារី​នគរបាល​ចរាចរណ៍​ផ្លូវគោក ពេល​កំពុង​បំពេញ​ការងារ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ពេល​ជួប​អ្នក​បេីក​បរ​ មាន​ជាតិ​ស្រវឹង សូម​បង​ប្អូនយើង ប្រេីសីលធម៌​ឲ្យ​សម​រម្យ​ ណែនាំ​ដល់​គាត់​ ថា៖ លោក​ពូ​ លោក​អ៊ុំ​ សូម​កាត់​បន្ថយ​ការ​ហូប​គ្រឿង​ស្រវឹង​ទៅ​ ដេីម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ និង​ ដើម្បី​ សេចក្តី​សុខ​ ក្នុង​ក្រុម​គ្រួសារ​ផងដែរ​។ លោក​ស្នងការ​ក៍​បាន​ត្រៀម​ថវិកា​ចំនួន​ដេីម្បី​ឧបត្ថម្ភ​ដល់​បងប្អូន​នារី​ ក្នុង​ឱកាស​បុណ្យ​សិទ្ធិ​នារី​ផងដែរ៕

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ខែ​មីនា​ ឆ្នាំ​២០១៨​ ថ្មី​ៗ​នេះ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រារឰ​ពិធី​ អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​ អន្តរជាតិ​៨មីនា ឆ្នាំ​២០១៩ ខួប​លើក​ទី​១​០​៨ ក្រោម​ប្រធានបទ​ (លេីក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​គាំ​ពារ​សង្គម​ដេីម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស)​។ 

ពិធី​នេះ ប្រព្រឹត្ត​ឡើង​ ក្រោម​អធិបតីភាព​ លោក​ឧត្តម​​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ​ ដោយ​មាន​បងប្អូន​នារី​ នគរបាល​ខេត្ត​ព្រះសីហនុ​ មក​ពី​គ្រប់​ការិយាល័យ​ជំនាញ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ក្រុង​ ស្រុក​ ចូល​រួម​មាន​ចំនួន៥៧ នាក់​។ 

ក្នុង​ឱកាស​នោះ​ លោកស្រី​ឧត្តម​សេនីយ៍​ត្រី​ ប៉ែន​ កញ្ញា​ ស្នងការ​រង​ទទួល​ការងារ​យេនឌ័រ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​លេីក​ឡេីង​អំពី​ប្រវត្តិ​ទិវា​សិទ្ធិ​នារីអន្តរ​ជាតិ​៨​មីនា​ កាល​ពី​ជាង​មួយ​រយ​ឆ្នាំ​មុន​ ក្នុង​ឆ្នាំ​១៩​១១ នារី​ល្បី​ល្បាញ​៣​រូប​ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​ក្រោកឡេីង​ធ្វេី​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ស្មេី​ភាព​គ្នា​ រវាង​បុរស​និង​នារី​ ដោយ​ភ្ជាប់​ជាមួយ​នូវ​ពាក្យ​ស្លោក៖ 

១​ថ្ងៃ​ធ្វេី​ការ​៨​ម៉ោង​ ធ្វេី​ការ​ស្មេី​គ្នា​ បៀវត្សរ៍​ស្មេី​គ្នា​ និង​ការពារ​សុខ​ភាព​មាតា​និង​ទារក។ 

លោក​ស្រី​ស្នងការ​រង​ ក៏បាន​លេីក​ឡេីង​ អំពី​ស្នាដៃ​ សមិទ្ធផល​នានា​របស់​បងប្អូន​នារី​នគរបាល​ខេត្ត​ព្រះសីហនុ​ យេីង​មួយ​ឆ្នាំ​កន្លង​មកនេះ​ បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​កិច្ច​ការពារ​ ​ថែរក្សា​សន្តិសុខ​សណ្តាប់​ និង​ បំរេី​ការ​ងារ​រដ្ឋ​បាល​ផ្សេង​ៗ​ផង​ដែរ​។ 

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការនគរបាល ខេត្តព្រះសីហនុ បាន​ថ្លែង​កោត​សរសើរ​ ចំពោះ​បងប្អូន​នារី​នគរបាល​យើង​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ គ្រប់​វិស័យ​ការងារ​របស់​នគរបាល​ បាន​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​។  

លោក​ស្នងការ​ ក៍​បាន​បញ្ជាក់​ជូន​ចំពោះ​បងប្អូន​នារី​នគរបាល​ចរាចរណ៍​ផ្លូវគោក ពេល​កំពុង​បំពេញ​ការងារ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ពេល​ជួប​អ្នក​បេីក​បរ​ មាន​ជាតិ​ស្រវឹង សូម​បង​ប្អូនយើង ប្រេីសីលធម៌​ឲ្យ​សម​រម្យ​ ណែនាំ​ដល់​គាត់​ ថា៖ លោក​ពូ​ លោក​អ៊ុំ​ សូម​កាត់​បន្ថយ​ការ​ហូប​គ្រឿង​ស្រវឹង​ទៅ​ ដេីម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ និង​ ដើម្បី​ សេចក្តី​សុខ​ ក្នុង​ក្រុម​គ្រួសារ​ផងដែរ​។ លោក​ស្នងការ​ក៍​បាន​ត្រៀម​ថវិកា​ចំនួន​ដេីម្បី​ឧបត្ថម្ភ​ដល់​បងប្អូន​នារី​ ក្នុង​ឱកាស​បុណ្យ​សិទ្ធិ​នារី​ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ