ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ដាក់ដាវកែឆ្នៃតាមខ្លួនត្រូវបានសមត្ថកិច្ខណ្ឌសែនសុខចឃាត់ខ្លួន!

2 ខែ មុន 39 តូ សុផល

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីកាន់កាប់អាវុធខុសច្បាប់ (ដាវសាម៉ូរ៉ៃកែច្នៃ)ហេតុការនេះកើតឡើងនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០០ និង៣០នាទី នៅចំណុចតាមផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ០១លើក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តន សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ PASSAPP ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

សម្ភារៈបន្សល់ទុក ៖ PASSAPP គ្រឿង ផលិតឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្តាល 1HC-5411 ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់  កំពុងមានទំនាស់ជាមួយអន្នរត់ PASSAPP ដូចគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យ ធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!