ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន៖ ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន 

5 ខែ មុន 38 តូ សុផល

កំពង់ស្ពឺ៖ ការលើកឡើងនេះរសឿលថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ ក្មុងពេលដែលលោកឧត្តមសេនីយ៍ត្រី ជូសារុន មេបញ្ជាការកងរាជអាវុធហត្ថកំពង់ស្ពឺ

បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស” ដែលមានការចូលរួមពីមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋាន ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ក្នុងពិធីអបអបរសាទរ ទិវាអន្ដរជាតិនេះថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ឆ្នាំនេះក្រោមប្រធានបទ”លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស” ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ នេះ ពិតជាចំគោលដៅណាស់ ដើម្បីទាមទារឲ្យមានការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គមផងនោះ។

យើងជាកម្លាំងកងរាជអាវុធហត្ថ នឹងបន្ដគំាទ្រជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិបន្ថែមទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!