ព្រឹតិ្តការណ៍ថ្មីៗ

លោក ហេង ឡុង ដកប្រាក់ចំណេញ១ពាន់ដុល្លារ ពីសំណង់ផ្ទះល្វែងទំនើប ជួយចាស់ជរា និង ក្មេងកំព្រា

7 ខែ មុន 53 តូ សុផល

ខេត្តព្រៃវែង៖ ដូចការគ្រោងទុក លោក ហេង ឡុង និងអ្នក ចន ច័ន្ទលក្ខិណា បានធ្វើពិធីសម្ពោធ បើកការដ្ឋានសំណង់ផ្ទះល្វែងទំនើប ក្រោមអធិបតីភាព ឯកឧត្តម ស សុខា និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ កាលពីរសៀលថ្ងៃទី ៤ មីនា ២០១៩ ក្នុងទីរួមខេត្តព្រៃវែង។

ថ្លែងក្នុងឳកាសនោះ លោក ហេង ឡុង បានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំនឹងដកប្រាក់ចំណេញ​ ១០០០ដុល្លារ​ ក្នុង១ល្វែងសម្រាប់ ជួយសិល្បៈចាស់ជរា និង ក្មេងកំព្រា ក្នុងខេត្តព្រៃវែង។

លោក ហេង ឡុង បញ្ជាក់ប្រាប់ថា ផ្ទះល្វែងទំនើបនេះ ចាប់បើកលក់ពីថ្ងៃទី ៤ ខែមិនាឆ្នាំ ២០១៩ នេះតទៅ

ក្នុងឳកាសនោះដែរលោក និងក្រុមការងារ បាន​ចែកអំណោយក្មេងកំព្រា២០០នាក់ តាមការសន្យាមែន។

លោក លោកស្រី មានចំណាប់អារម្មណ៍ សូមទំនាក់ទំនង៖ 095 777 888 / 088 720 9999

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ