ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះ អេតចាយ រំលោភផ្លូវសារធារណៈ ទុកទាល់តែប្រជាពលរដ្ឋស្រែក ទើប អភិបាលស្រុកទ្រាំង….

7 ខែ មុន 67 តូ សុផល

ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅចំនុចភូមិ ប្រាំបីមុំ ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវព្រមទាំងអ្នកដំណើរ តាមផ្លូវជាតិលេខ២ បានរិះគន់អាជ្ញាធរស្រុកទ្រាំងកប់ៗមាត់លើបញ្ហាសណ្តាប់ធ្នាប់ ដែលមានផ្ទះអេតចាយមួយកន្លែង ស្ថិតនៅភូមិឃុំខាងលើ បានយកចំណីផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយមិនគិតពីសុវត្ថភាព របស់អ្នកធ្វើដំណើរកាត់ទីនោះឡើយ។

ពលរដ្ឋបាននិយាយថា ទីតាំអេតចាយខាងលើនេះ បានរំលោភយកផ្លូវជាតិលេខ២ ស្ទើរតែទ្រាំងស្រុង ខណៈពេលដែលឡានដឹកធំៗ មកចតលើកអេតចាយដាក់ឡានដឹកចេញនាពេលយប់ ។ ហើយផ្ទះអេតចាយនេះក៏បានរំលោភយកចិញ្ចើមផ្លូវស្ទើរតែដល់អកផ្លូវ(បន្ទាត់កណ្តាល)ទៅហើយ ដែលបង្ករឲ្យប៉ះពាល់ដល់ការធ្វើដំណើរតាមដងផ្លូវនៅចំនុចនេះ។ ពលរដ្ឋបានបន្តថា ចំនុចផ្ទះអេតចាយនេះ បានធ្វើឲ្យមានការបង្កឲ្យស្ទះផ្លូវ ជាពិសេសបានបង្កឲ្យគ្រោះចរាចណ៍ញ៉ឹកញាប់ទៀតផង ប៉ុន្តែមិនឃើញមានអាជ្ញាធរចុះពិនិត្យ ឬចាត់វិធានការម្តងសោះឡើយ ប្រហែលមកពីផ្ទះអេតចាយមានលុយច្រើន ឬខ្នងក្រាស់ហើយមើលទៅ ព្រោះម្ចាស់ផ្ទះធ្វើអ្វីអំពើចិត្ត ។

ទាក់ទិននឹងករណីនេះ លោក ឈួន ផានី អភិបាលស្រុកទ្រាំងបានឲ្យដឹងថា ព្រឹកមិញលោកបានចុះទៅអោយដឹកចេញហើយ  លោកមិនទុកពេលអោយយូរទេ! លោកបានបន្តថា ឥឡូវម្ចាស់ទីតាំងគេកំពុងរករថយន្តដឹកចេញហើយ។

ប្រជាពលរដ្ឋនឹងរង់ចាំមើលថា តើលោកចៅហ្វាយស្រុក និងលោកអធិការ មានសមត្ថភាព ក្នុងការចាត់ការបានដែរ ឬទេជុំវិញករណីនេះ៕ ដោយ៖ តាំង សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ