ព្រឹតិ្តការណ៍ថ្មីៗ

នោះ! ថៅកែក្រុមហ៊ុន Cellop ASIA ត្រូវមេធាវី របស់ក្រុមហ៊ុនបោះពុម្ភមួយ ចេញលិខិតឲ្យទូទាត់បំណុល

7 ខែ មុន 1952 តូ សុផល

ភ្នំពេញ៖ លោកមេធាវី ជុំ សុគង់ នៃការិយាល័យមេធាវីប៊ីធី ក្នុងនាមជាតំណាងដោយអាណត្តិ របស់ លោក ស្រេង លីណា ប្រធានក្រុមហ៊ុន ឌេយ & ណាយថ៍ ព្រីនធីង បានចេញលិខិតជូនដំណឹងមួយច្បាប់ទៅលោកស្រី ណុង សុគន្ធា ជាប្រធានក្រុមហ៊ុន សែលឡប់ អាស៊ី ឲ្យទូទាត់ប្រាក់ជូនកូនក្តីរបស់លោក។

លិខិតជូនដំណឹងចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ របស់លោកមេធាវី ជុំ សុគង់ បានបញ្ជាក់ថា លោកស្រី ណុង សុគន្ធា ប្រធានក្រុមហ៊ុន សែលឡប់ អាស៊ី នៅជំពាក់វិក្កយបត្រកូនក្តីរបស់លោកចំនួន ០៨សន្លឹក (ដូចមានក្នុងលិខិតជូនដំណឹង)ដែលពុំទាន់បានទូទាត់រួចរាល់។

ដូច្នេះសូមលោក ស្រី ណុង សុគន្ធា ប្រធានក្រុមហ៊ុន សែលឡប់ អាស៊ី ប្រញាប់ដោះស្រាយ និងសងបំណុល ដែលជំពាក់កូនក្តីលោក ឲ្យបានមុនថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញកាតព្វកិច្ចជាអតិថិជនល្អ៕ ដោយ៖ សំរិត (ប្អូនធម៌)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ