ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌពោធិ៍សែន បានសហការជាមួយមន្ត្រីជំរឿន ចុះធ្វើជំរឿនប្រជាជនក្នុងមូលដ្ឋាន ចាប់តាំងពីពេលព្រឹក រហូតដល់ពេលយប់

5 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ដោយយោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល,សេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ និងបទបញ្ជារបស់ឯកឧត្ដមឧត្ដសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ គឺនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកយឹម សារ៉ាន់ បានសហការជាមួយមន្ត្រីជំរឿន ចុះធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា ក្នុងខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ 

លោកវរសេនីយ៍ឯកយឹម សារ៉ាន់ លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់លោក ត្រូវសសហការជាមួយមន្ត្រីជំរឿន ចុះធ្វើជំរឿនប្រជាជន ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាប់តាំងពីពេលព្រឹក រហូតដល់ពេលយប់ ដើម្បីឲ្យការធ្វើជំរឿននេះទទួលបានជោគជ័យ តាមផែនការរបស់រាជរដ្ឋាភិបាល។ 

ជាមួយគ្នានេះ លោកអធិការយឹម សារ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ ចូលរួមសហការជាមួយមន្ត្រីជំរឿន និងចូលរួមផ្តល់ព័ត៌មានពិតប្រាកដ ដល់មន្ត្រីជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះថា ការធ្វើជំរឿននេះ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេសផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!