ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖ សម្ដេចតេជោ៖ «សាលដីកាតុលាកាកំពូល មានខ្លះក៏វាមិនសមហេតុផល ដូចករណី ទំនាស់នៅខេត្តតាកែវ

9 ខែ មុន 60 តូ សុផល

William Guang ៖ បញ្ហានេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកកសាងរបាយការណ៍បញ្ជូនចប់សព្វគ្រប់ទៅប្រមុខរាជរដ្ឋាភិបាលហេីយ រួមទាំងរបាយការណ៍ស្នេីរជូនសម្ដេចតេជោចាត់តាំងក្រសួងសមត្ថកិច្ចពាក់ព័ន្ធប្ដឹងសេីរេីនិងសាលដីការលេខ «៣៤៨ឈ» ផងដែរ។

ជាពិសេសនៅក្នុងកិច្ចប្រជុំប្រចាំឆមាស ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះសមាជិកឧត្តមក្រុមប្រឹក្សាក៏បានរាយការណ៍ផ្ទាល់មាត់ចប់សព្វគ្រប់ទៅ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួចរាល់សព្វគ្រប់ ដោយសម្ដេចតេជោលោកផ្ដល់អនុសាសន៍ប្រគល់តួនាទីអោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាសមត្ថកិច្ចបន្តក្នុងការពិនិត្យ «គតិយុត្តិនិងសេីរេី» បញ្ហានេះ។

ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សម្ដេចតេជោក៏ភ្ជាប់និងអនុសាសន៍ថា «សាលដីកាតុលាកាកំពូល មានខ្លះក៏វាមិនសមហេតុផល ដូចករណីទំនាស់នៅខេត្តតាកែវ ដែលផ្ទះណាបែរមុខទៅមុខត្រពាំងណា ត្រពាំងជារបស់ផ្ទះនោះ ចុះបេីផ្ទះបែរមុខទៅទន្លេតេីទន្លេនោះជារបស់ផ្ទះហ្នឹងដែរមែនទេ»។

 

បន្ថែមយោបល់របស់អ្នក

យោបល់