ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ពាក់ព័ន្ធករណីដកយកលុយក្រុមហ៊ុនចាយផ្ទាល់ខ្លួន!

2 ខែ មុន 40 តូ សុផល

ភ្នំពេញ៖ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ដកយកលុយក្រុមហ៊ុនចាយ) ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៣០នាទី នៅចំណុចក្រុមហ៊ុនអចលណៈទ្រព្យណតផាក ផ្លូវ២០០៤ ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ០១នាក់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលណៈទ្រព្យណតផាក ស្នាក់នៅផ្ទះជួល ផ្លូវ៤៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (មានសារធាតុញៀន)របួសជាំលើមុខ កាន់លិខិតឆ្លងដែនលេខ A24926868 ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ធិ ទេវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលណៈទ្រព្យណតផាក ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន)។

សម្ភារៈបាត់បង់ ៖លុយដុល្លាចំនួន ២៦១.២០០ដុល្លា ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានចូលមកប្រទេសកម្ពុជា ដោយបានធ្វើការជាប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលណៈទ្រព្យណតផាក ហើយជនសង្ស័យខាងលើ បានដកយកលុយពីក្រុមហ៊ុនចាយវាយ ចំនួន០៥លើក សរុបជាទឹកប្រាក់ចំនួន ២៦១.២០០ដុល្លា ។ នៅថ្ងៃកើតហេតុ ក្រុមហ៊ុនបានធ្វើការពិនិត្យបញ្ជីទើបដឹងថា ជនសង្ស័យបានដកយកលុយរបស់ក្រុមហ៊ុនទៅចាយ ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ រួចភាគីក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!