ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកម្ម សម្លាប់បុគ្គលិកក្រុមហ៊ុន លីវដា ហើយយកសពបោះចោល

5 ខែ មុន 76 តូ សុផល

កោះកុង ៖ បុរសម្នាក់ជាគណនេយ្យក្រុមហ៊ុនលីវដា ត្រូវគេសម្លាប់បោះសពចោលបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ។

បើតាមសេចក្តីរាយករណ៍បញ្ជាក់ថា បុគ្គលិកក្រុមហ៊នជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅខាងក្រោយព្រះអង្គ
គោកធ្លក ក្នុងភូមិចាំយាមឃុំប៉ាក់ មណ្ឌលសីម៉ា ខេត្តកោះកុង ដោយមានស្នាមរបួសនៅលើមុខនិងដងខ្លួនច្រើនកន្លែងផងដែរ។

បើតាមសមត្ថកិច្ចដែលចុះទៅពិនិត្យ បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចឺង ហៃជាភេទ ប្រុសអាយុ ២៦ឆ្នាំ ជាជនជាតិចិនមានមុខរបរជាបុគ្គលិកគណនេយ្យ ក្រុមហ៊ុនលីវដា ស្នាក់នៅក្រុមហ៊ុនអិលវ៉ាយភីគ្រុប នាខេត្តកោះកុង ។

សមត្ថកិច្ចបញ្ជាក់ថា ស្ថានភាពសាកសពមានស្នាមរបួសនៅលើដងខ្លួនជាច្រើនកន្លែងដោយប៉ះនិងវត្ថុរឹង និងបែកមុខ របួសត្រងក្បាល បង្ហាញថា ជាអំពើឃាតកម្ម បង្កឡើងដោយជនមិនស្គាល់មុខ ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជាអំពើឃាតកម្ម ដោយជនរងគ្រោះទំនងជាត្រូវគេសម្លាប់នៅកន្លែងផ្សេង ហើយដឹកសាកសពមកបោះចោលនៅកន្លែងកើតហេតុនេះ។ លុះព្រឹកព្រលឹមឡើង ប្រជាពលរដ្ឋប្រទះឃើញ ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ធ្វើកោសល្យវិច្ឆ័យ កសាងឯកសារ ដើម្បីបើកការសើបអង្កេតបឋមទៅក្នុងក្រុមហ៊ុន លីវដា និងក្រុមហ៊ុនអិលវ៉ាយភីគ្រប់ ដែលជនរងគ្រោះធ្វើការនិងស្នាក់នៅទីនោះ ។

ចំពោះឃាតកម្មនេះ សមត្ថកិច្ចកំពង់ដុតដៃដុតជើងបើកការសើបអង្កេតដើម្បីវែកមុខឃាតករក្នុងរឿងឃាតកម្មនេះដើម្បីនាំយកជនដៃដល់មកផ្តន់ន្ទាទោសតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!