ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោកបង្ក្រាបបានជនសង្ស័យ០២ពាក់ព័ន្ធករណីឆក់កាបូប!

9 ខែ មុន 58 តូ សុផល

ភ្នំពេញ៖កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២០និង៣០នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យ០២នាក់រួមមានទី០១-ឈ្មោះ  រំមុនី ទីគា ហៅ គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ រថភ្លើង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ទី០២-ឈ្មោះ រស់ សីហា ហៅ សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ លេខ៤៧១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះម្នាក់ពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាក Honda Today ពណ៌ផ្កាឈូក (ក្រោយកើតហេតុ យកកាបូបរបស់ខ្លួនចាកចេញទៅបាត់ពុំបានដាក់ ពាក្យបណ្ដឹងមកសមត្ថកិច្ចយើងទេ ) ។

 ប្រភពដដែលបានបន្តទៀតថា  មុនពេលកើតហេតុជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក មិនច្បាស់ស្លាកលេខ តាមបណ្ដោយផ្លូវលេខ៥៩២ ទិសដៅពីលិចទៅកើត ដោយជនរងគ្រោះជនរងគ្រោះមានកាបូបស្ពាយ ដាក់ថ្ពួកនៅនឹងកម៉ូតូខាងមុខ លុះពេលជនរងគ្រោះជិះតែម្នាក់ឯងមកដល់ចំណុច មុខ សាលាវិទ្យាល័យឥន្ទ្រីទេវី ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ឈ្មោះ រំមុនី ទីគា ហៅ គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ រស់ សីហា ហៅ សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA FINO ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N-8645 ដោយជនសង្ស័យឈ្មោះ រស់ សីហា ហៅ សីហា ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ រំមុនី ទីគា ជាអ្នកជិះពីខាងក្រោយ ភ្លាមនោះជនសង្ស័យឈ្មោះ រស់ សីហា បានជិះម៉ូតូមកពីខាងក្រោយខាងឆ្វេងដៃជនរងគ្រោះរួចជនសង្ស័យឈ្មោះ រស់ សីហា បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះក៏បានស្រែកថាចោរៗ ហើយជិះដេញតាមពីក្រោយភ្លាមនោះជនសង្ស័យក៏បាន ដួលម៉ូតូនៅមុខផ្ទះលេខ៥៨ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវបានកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ រំមុនី ទីគា ហៅ ទីគា ចំណែកជនសង្ស័យឈ្មោះ រស់ សីហា ហៅ សីហា បានរត់គេចខ្លួនចូលទៅក្នុងវីឡាលេខ៥៦ រួចប្ដូរអាវ ចេញព្រមទាំងប្ដូរស្បែកជើង មិនឲ្យសមត្ថកិច្ចយើងចំណាំបានតែក៏ត្រូវបានកំលាំងសមត្ថកិច្ចយើងដេញប្រផាប់ចាប់ប្រភីងឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ សីហា បានរួចបញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក តែម្ដង ។ 

 ចំណែកជនរងគ្រោះបានមកយកកាបូបស្ពាយរបស់ខ្លួនទៅវិញក្នុងពេលដែលជនសង្ស័យដួលម៉ូតូរួចហើយជិះម៉ូតូចេញទៅបាត់ទៅ ដោយមិនបានដាក់ពាក្យបណ្ដឹងទេ ។

ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំងពីរមានភាព វិជ្ជមាន (មានសារធាតុញៀនទាំងពីរ ) ។

បច្ចុប្បន្នជនសង្ស័យទាំងពីរកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

  

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ