ព្រឹតិ្តការណ៍ថ្មីៗ

កុមារាម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

6 ខែ មុន 61 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ មានកេណីលង់ទឹកស្រះបណ្តាលអោយកុមារាម្នាក់ស្លាប់ទាំងក្មេងខ្ចី។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអូក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖កុមារារងគ្រោះឈ្មោះ សុខ វិរៈ ភេទប្រុស អាយុ ១៤ខែ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ចំពោះមូលហេតុដែលបណ្តាលអោយមានករណីនេះកើតឡើងគឺដោយសារការធ្វេស ប្រហែសរបស់ឪពុក-ម្តាយ។

ប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធរនិងសមត្ថកិច្ចបានលើកឡើងថា៖ឪពុក ម្តាយ ដែលមានកូនតូចចាំបាច់ត្រូវមានការប្រុងប្រយ័ត្នអោយខ្ពស់ចំពោះតូចៗពីព្រោះករណីនេះបានកើតឡើងញឹកញាប់ណាស់ក្នុងទឹកដីខេត្តបាត់ដំបង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ