ព្រឹតិ្តការណ៍ថ្មីៗ

នារីខារាអូខេម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់ (យ៉ីហោ ប៉ាអ៊ី ម៉ាក់អ៊ី) សង្ស័យជាករណីឃាតកម្ម

6 ខែ មុន 186 តូ សុផល

ខេត្តតាកែវ៖ បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានស្ត្រីម្នាក់បានដេកស្លាប់ នៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះ ឈ្មោះ ឃិន ចន្តា ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរ នារីខារ៉ាអូខេ ជុំមិត្ត ។

តាមការអោយដឹងពីសមត្ថកិច្ចជំនាញសុំមិនទាន់បង្ហាញថាករណីខាងលើសង្ស័យ ជាអំពើ ឃាតកម្ម ព្រោះខាងជំនាញមានតម្រុយខ្លះៗហើយ បច្ចុប្បន្នកំពុងស្រាវជ្រាវបន្ត។ ដោយ តាំង សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!