ព្រឹតិ្តការណ៍ថ្មីៗ

William Guang សួរដេញដោល ឯកឧត្តម វេង សាខុន លើបញ្ហាសំខាន់ៗមួយចំនួន

2 ខែ មុន 313 តូ សុផល

William Guang៖ ក្នុងកិច្ចប្រជុំក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ជាមួយប្រតិភូក្រសួងកសិកម្ម ដែលដឹកនាំដោយឯកឧត្តម វេង សាខុន និង សម្របសម្រួលដោយ ឯកឧត្តម ហួង ធៀមទៀង ប្រធានប្ដូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានផ្ដល់ជាទស្សនទាន ដើម្បីជួយសម្រួលដល់បញ្ហាកសិកម្ម នៅកម្ពុជា និង ដេញដោលចំពោះបញ្ហានានារួមមាន ៖

១  ជំរុញអោយមានការបង្កើនថវិកាជាតិចំពោះការអនុវត្តន៍គោលនយោបាយរបស់ក្រសួងកសិកម្ម ដើម្បីប្រើការចាយវាយនោះអោយបានជាប្រយោជន៍ដល់កសិករឈានដល់ការ មានទឹក មានទុន មានដី មានជី សម្រាប់កសិករខ្មែរ

២  ជំរុញអោយធានាបាននូវការអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្ម កសិពាណិជ្ជកម្ម កសិទេសចរណ៍ ដើម្បីគាំទ្រវិស័យសិកម្មកម្ពុជាអោយក្លាយជាកសិផលមានអនាម័យ ផលិតផលមានស្តង់ដា មានទីផ្សា មានតម្រូវការសម្រាប់ទីផ្សាជាតិនិងអន្តរជាតិ និងកសាងភាពឈានឡើងនៃវិស័យកសិកម្មអោយក្លាយជាវិស័យលេចធ្លោក្នុងចំណោមអនុវិស័យធំៗក្នុងប្រព័ន្ធសេដ្ឋកិច្ច។

៣  ទាមទាអោយមានការដកហូតរាល់ដីសម្បទានសេដ្ឋកិច្ចទាំងឡាយណាដែលត្រូវបានឈ្មួញយកទុកចោល យកសម្រាប់បំផ្លាញអនុផលព្រៃឈើជាដើម ដើម្បីយកមកជួលកសិករក្នុងតម្លៃទាបបំផុត ជាទុនសម្រាប់ធ្វើកសិកម្ម។

៤  ទាមទាអោយមានការអនុវត្តន៍ច្បាប់លើអាជ្ញាធរថ្នាក់ក្រោមជាតិ គឺរដ្ឋបាលខេត្តព្រះសីហនុ ដែលមិនព្រមស្ដាប់តាមការណែនាំរបស់ក្រសួងកសិកម្ម យោងលើលិខិតលេខ ១៩៤៧ សកស ចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០១៧ និង រំលោភលើលិខិតលេខ ១០៨២ ចុះថ្ងៃទី ៣១ មករា ឆ្នាំ ២០១៩ ដែលមានអត្ថន័យយោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ លើករណី ដីគម្របព្រៃឈើនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥ ជំរុញអោយពិនិត្យលើការចេញ លិខិតអនុញ្ញាត្តិ ដឹកអនុផលព្រៃឈើចេញពីដីសម្បទាន «PC» ដែលមានលក្ខណៈបង្កប់បទល្មើសព្រៃឈើបង្កប់ជាមួយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!