ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់បុរសម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចោទពី បទទទួលផលចោរកម្ម

5 ខែ មុន 30 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៩ កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់

បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រមូង ធ្វើការឃាត់ខ្លួនពលរដ្ឋម្នាក់ឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស អាយុ ៣២ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ការឃាត់ខ្លួននោះធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៥១ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចោទពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស ត្រូវបានឃាត់ខ្លួន និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ចាត់ការផ្តន្ទាទោសដាក់ពន្ធនាគារ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!