ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរ លោកឆៃ ច័ន្ទតារា ទទួលបានតំណែងថ្មី

7 ខែ មុន 1183 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ លោក ឆៃ ច័ន្ទតារា ត្រូវបានក្រសួងមហាផ្ទៃ

តែងតាំងអោយចូលកាន់មុខតំណែងថ្មីជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង។

កន្លងមកលោកឆៃ ច័ន្ទតារា មានឋានៈជានាយរងការិល័យចរាចរណ៍ផ្លូវគោកនិងបំពេញតួនាទីបានយ៉ាងល្អប្រសើរទើបថ្នាក់លើមើលឃើញនូវសកម្មភាពការងារទាំងឡាយដែលលោកបានបម្រើ ណែនាំប្រជាពលរដ្ខអោយយល់ដឹងនិងគោរពច្បាប់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដូច្នេះក្នុងឱកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកឆៃ ច័ន្ទតារាទទួលបានមុខតំណែងជាផ្លូវការចាប់ពីពេលនេះតរៀងទៅ។

យោងតាមខ្លឹមសារដូចការរៀបរាប់ខាងលើក្រុមការងារTNN យើងខ្ញុំសូមគោរពជូនពរលោកវរៈសេនីយ៍ទោឆៃ ច័ន្ទតារា នាយការិយាល័យចរាចរណ៍ផ្លូវគោកថ្មី មានសុខភាពល្អ ទាំងក្រុមគ្រួសារនិងជោគជ័យគ្រប់ភារកិច្ច៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ