ព្រឹតិ្តការណ៍ថ្មីៗ

បាយៗ កូនៗ !!!! កូនតុងទីននាំគ្នារត់ទៅប្តឹងប៉ូលិស បន្ទាប់ពីមេបោកលុយជិត១០ម៉ឺនដុ​​​ល្លាររត់គេចបាត់

6 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២ ខែមីនាឆ្នាំ២០១៩ នៅប៉ុស្តិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ អាជីវករផ្សារសុភមង្គលប្រមាណជិត ២០នាក់ បាននាំគ្នា មករកប៉ុស្តិ៍ទួលសង្កែដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងមេតុងទីនម្នាក់ដែលឆបោក លុយពួកគាត់សរុបអស់ជិត១០ ម៉ឺនដុល្លារហើយរត់ចោលកូនតុងទីន បាត់ស្រមោល ។

ក្រុមអាជីវកររងគ្រោះប្រមាណ២០នាក់ តំណាងឱ្យជិត១០០នាក់មកពី ផ្សារសុភមង្គលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​​​​​ឫស្សីកែវ បានឲ្យដឹងថា មេតុងទីនដែលបោកកូនៗហើយរត់បាត់នោះ ឈ្មោះ រដ្ឋ ភេទស្រី អាយុជិត៤០ឆ្នាំរស់នៅផ្ទះជួលម្តុំជិតផ្សារសាំហាន់សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ការលេងតុងទីននោះគឺអាជីវករទាំងអស់ជិត ១០០នាក់ដោយលេង៣ក្បាល មួយក្បាល២ម៉ឺន ហើយម្នាក់ៗលេងសុទ្ធតែ៣ក្បាល៥ក្បាលរហូតដល់១០ក្បាល ដោយសរុបទឹកប្រាក់ដែលមេតុងទីននោះបោករត់បាត់នោះប្រហែលជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ពួកគាត់បន្តថាដោយម្នាក់ៗចាញ់បោកបេតុង អស់ជាង៣០០០ ខ្លះ២០០០ ខ្លះ៧០០០ ខ្លះ១០០០០ ខ្លះ៤០០ទៅ៥០០ដុល្លារសរុបជិត ១០ ម៉ឺនដុល្លារ ។
បើទោះបីយ៉ាងណាក្រុមអាជីវកររងគ្រោះទាំងអស់មិនស្គាល់មេតុងទីននោះច្បាស់លាស់ទេគ្រាប់តែដឹងថាឈ្មោះរដ្ឋ ប៉ុណ្ណោះហើយរស់នៅជិតគ្នានោះដែរ ។

អាជ្ញាធរនិងសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យពួកគាត់ផងដោយតាមចាប់មេតុងទីនបោកយកមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ព្រោះពួកគាត់ម្នាក់ៗសុខចិត្តស៊ីអត់ស៊ីឃ្លាន ខំលេងសន្សំលុយគ្រាន់បានទិញនេះទិញនោះ ប៉ុន្តែត្រូវគេបោកយករត់ទៅបាត់ទទេៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ