ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួន ក្រុមអ្នកប្រើប្រាស់ថ្នាំញៀន ក្នុងផ្ទះសំណាក់ គង្គាហង្សនាគ

2 សប្តាហ៍ មុន 59 តូ សុផល

បាត់ដំបង៖ កម្លាំងអាវុធហត្ថក្រុងបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងសម្ងំប្រើប្រាស់ថ្នាំញៀនក្នុងផ្ទះសំណាក់ យីហោ(គង្គាហង្សនាគ)។

កិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យបានចំនួន៦នាក់កាលពីវេលាម៉ោង១៩ ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ក្នុងផ្ទះសំណាក់ខាងលើ បន្ទប់លេខ៩៨ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ៖ទី១-ឈ្មោះ ហ៊ាង គឹមហុង ភេទប្រុស អាយុ ២០ ឆ្នាំ ទី២-ឈ្មោះ ប៉ិច ចំរ៉ាត់ ហៅ យួន ភេទប្រុស អាយុ ២២ ឆ្នាំ ទី៣- ឈ្មោះ ហេង ប៊ុនវឌ្ឍន៍ ភេទប្រុស អាយុ ១៧ ឆ្នាំ ទី៤-ឈ្មោះ ហេង ភារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ទី៥-ឈ្មោះ ច័ន្ទ មិថុនា ភេទប្រុស អាយុ ១៨ឆ្នាំ នាក់ទាំង៥ពុំមានមុខរបរពិតប្រាកដឡើយ។

វត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន៖ម៉ាទឹកក ទឹកកក ១ កញ្ចប់ ទម្ងន់ ១,០៧ ក្រាម ទូរស័ព្ទដៃ២គ្រឿង និង ម៉ូតូ២ គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!