ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនប្រធាន​ក្រុមហ៊ុន​ ប៊ុ​ន​ ធា​ អ​ចនៈទ្រ​ព្យ​ BTR​ ពុះ​ដី​ឡូ​តិ៍លក់​ម្នាក់ រួមនិងអាវុធខ្លីមួយដើម ម៉ាកk59ពាក់ព័ន្ធ………!

8 ខែ មុន 312 តូ សុផល

(​កណ្តាល​)​ ៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ ជា​ប្រធាន​ក្រុមហ៊ុន​ ប៊ុ​ន​ ធា​ អ​ចនៈទ្រ​ព្យ​ BTR​ ពុះ​ដី​ឡូ​តិ៍លក់​ ទីតាំង​នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ និង​ទីតាំង​ដី​ពុះ​ឡូ​តិ៍​មួយទៀត​ នៅ​ចំណុច​ភូមិ​ត្រពាំង​ត្នោត​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​ ។
ការ​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ ប៊ុ​ន​ ធា​ អ​ចនៈទ្រ​ព្យ​ BTR​ ពុះ​ដី​ឡូ​តិ៍លក់​នេះ​ បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៩​ ដោយ​ករណី​ឆបោក​មួយ​កើតឡើង​តាំង​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៨​មក​ម្ល៉េះ​ នៅ​ភូមិ​ត្រពាំង​ត្នោត​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ ភាព​ ប៊ុ​ន​ធា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទីលំនៅ​ភូមិ​តា​រាជ​ ឃុំ​ត្នោត​ ស្រុក​កញ្ជ្រៀច​ ខេត្តព្រៃវែង​ មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន​ ប៊ុ​ន​ ធា​ អ​ចនៈទ្រ​ព្យ​ BTR​ ពុះ​ដី​ឡូ​តិ៍លក់​ ។
សមត្ថកិច្ច​ឃាត់ខ្លួន​ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​ មាន​ទី​១​ឈ្មោះ​ វង្ស​ សុខ​ខេ​ង​,​ ទី​២​ឈ្មោះ​ ភឿន​ សាក់​ឡេ​ង​,​ និង​៣​ ឈ្មោះ​ ហុង​ លឹ​ម​ហូរ​ ។​ សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ ៖​ កាំភ្លើងខ្លី​ម៉ាក​ K59​ ១​ដើម​ ទូរស័ព្ទ​ដៃ​០៣​គ្រឿង​ កាត​អ្នក​សារព័ត៌មាន​១.​ កិច្ចសន្យាលក់​ដី​០១​ក្បាល​.​ រថយន្ដ​ម៉ាក​ TUNDRA​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AR-5086​ មួយ​គ្រឿង​ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។
បើ​តាម​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៨​ អ្នក​រង​គ្រោះ​ទាំង​៣​នាក់​ បាន​ទៅ​ទិញ​ដី​ពុះ​ឡូ​តិ៍​ ពី​ក្រុមហ៊ុន​ ប៊ុ​ន​ធា​ អ​ចនៈទ្រ​ព្យ​(BTR)​ ដែល​មា​នទី​តាំងនៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ និង​ទីតាំង​ដី​ពុះ​ឡូ​តិ៍​មួយទៀត​ នៅ​ចំណុច​ភូមិ​ត្រពាំង​ត្នោត​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។
ប្រភព​ដដែល​បន្ត​ថា​ ឈ្មោះ​ហុង​ លឹ​ម​ហូរ​ ទិញ​២​ឡូ​តិ៍​ ស្មើ​និង​១០X២០​ម៉ែត្រ​ ក្រុមហ៊ុន​យក​លុយ​កក់​មុន​១.៩២០​ដុល្លារ​ ហើយ​ឈ្មោះ​ ភឿន​ សាក់​ឡេ​ង​ ទិញ​ដី​០២​ឡូ​តិ៍​ ស្មើ​និង​១០X​ ២០​ម៉ែត្រ​ យក​លុយ​កក់​មុន​២.០០០​ដុល្លារ​ និង​ឈ្មោះ​ វង្ស​ សុខ​ខេ​ង​ ទិញ​ដី​០១​ឡូ​តិ៍​ ឲ្យ​លុយ​កក់​មុន​៣.០០០​ដុល្លារ​ ។
បន្ទាប់​ពី​ទទួល​បាន​លុយ​កក់​ហើយ​ ឈ្មោះ​ ភាព​ ប៊ុ​ន​ធា​ ជា​ប្រធាន​ក្រុមហ៊ុន​ សន្យា​ថា​ នឹង​ចេញ​ប្លង់​រឹង​ឲ្យ​ ក្នុង​រយៈពេល​បី​ខែ​ក្រោយ​ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​កំណត់​ហើយ​ អ្នក​ទាំង​បី​ខាងលើ​ បាន​មក​សួរ​រក​ប្លង់​ ស្រាប់តែ​ ឈ្មោះ​ ភាព​ ប៊ុ​ន​ធា​ ឆ្លើយ​ថា​ គ្មាន​ប្លង់​ឲ្យ​ទេ​ ហើយ​ដី​ក៏​គ្មាន​ដែរ​ ថែម​ទាំង​ព្យាយាម​គេចវេស​ និង​មិន​ព្រម​ទទួលខុសត្រូវ​ ជាមួយ​ជន​រង​គ្រោះ​ជាង​១​ឆ្នាំ​ហើយ​ ។
ទើប​ជន​រង​គ្រោះ​ដឹង​ថា​ ជា​ការ​បោកប្រាស់​ទិញ​ដី​ខ្យល់​ ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ លក់​ដី​ឡូ​តិ៍​ យក​មក​ដោះស្រាយ​តាម​ច្បាប់​ ។​ ករណី​នេះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​និង​កំពុង​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ