តុលាការ សម្រេចឃុំខ្លួន ជនសង្ស័យ ករណី  ចេញសែកស្អុយ២៥០០០ដុល្លារ

8 ខែ មុន 268 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីឆបោកលុយចំនួន២៥០០០ដុល្លារ ដោយចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ទៅឲ្យក្រុមហ៊ុន ហើយព្យាយាមរត់គេចខ្លួន តែត្រូវបានចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ នាំទៅប្រគល់ជូនសមត្ថកិច្ចផ្នែកជំនាញខណ្ឌពោធិសែនជ័យកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ រហូតដល់ល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ម្សិលមិញនេះ ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាបង្គាប់ឃុំជាបណ្តោះអាសន្ននៅពន្ឌនាគារព្រៃសហើយ ។

ជនត្រូវចោទឈ្មោះ គុល សុភី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ផ្នែកទីផ្សារល់បេតុង ក្រុមហ៊ុនដ្រាហ្គន សុីធី ខន គ្រិត ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ   មានស្រុកកំណើតភូមិព្រៃទូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែ ។ ចំណែកដើមបណ្តឹងក្នងសំណុំរឿងខាងលើ ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ ប្រធានរដ្ឋបាលក្រុមហ៊ុន លាយបេតុង ដ្រាហ្គន សុីធី ខនគ្រិត មានទីលំនៅភូិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

យោងតាមបណ្តឹងភាគីដើមចោទ ក្នុងសំណុំរឿងលេខ ៧៩០ អ.យ.ម ចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ ចោទប្រកាន់ឆបោកលុយក្រុមហ៊ុនចំនួន២៥០០០ដុល្លា ហើយចេញមូលប្បទានបត្រ (សែកស្អុយ) សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យចៅក្រមស៊ើបសួរចោទសួរនិងដាក់បន្ទាក់ជាផ្លូវការ រហូតដល់ល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ តុលាកាសម្រេចដីកាសម្រេចលេខ១៨៦៤ «ធ» ដ.ឃ.ដ ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ដោយ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជនត្រូវចោទជាបណ្តោះនៅពន្ធនាគាព្រៃសហើយ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ