ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន !

3 ខែ មុន 34 តូ សុផល

ភ្នំពេញ៖កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅ ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ដែលបានប្រព្រឹត្តិ នៅចំណុចផ្លូវ១៨២ កែង២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ ០២នាក់រួមមាន៖ទី០១-ឈ្មោះ ហេង លីង៉ូវ ហៅ ង៉ូវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។(ម្ចាស់ថ្នាំ)

ទី០២-ឈ្មោះ ចាន់ រដ្ឋា ហៅ ថា ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅកន្លែងធ្វើការ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១- ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យគ្រឿងញៀន)។

២-ម៉ូតូកូរេមួយគ្រឿងម៉ាក Honda Daelim Citi 100។

បច្ចុប្បន្ន៖ ជនសង្ស័យទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

                                  

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!