ព្រឹតិ្តការណ៍ថ្មីៗ

ឆក់មិនទាន់ស្ងាត់ ករណីចោរចូលលួចម៉ូតូ កើតមានទៀតហើយ

2 ខែ មុន 44 តូ សុផល

ភ្នំពេញ ៖ ម៉ូតូសេ១២៥មួយគ្រឿងត្រូវបាន ជនសង្ស័យលួចយកទៅបាត់ដោយវត្តិភាព លួចទាំងកាបូបលុយទៅទៀតអស់រាប់មុឺនដុល្លា ខ្សែករមាស២ខ្សែរទម្ងន់៦តំម្លឹង តែគ្រួសារប្រកែកគ្នាមិនច្បាស់ថាបាត់ចំនួនប៉ុន្មានឲ្យពិតប្រាកដ រត់ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៨និង៣០នាទៅយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជាប្តីឈ្មោះ សូ ពៅ អាយុ៣៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ចំណែកបរពន្ធឈ្មោះ លន់ សុីណា មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួលទើបបាន២ខែនៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកម៉ូតូដែលចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-3911 ចំណែកលុយដែលថាចោរលួចទាំងកាបូបនោះ ដូចជាមិនប្រក្រតី ប្តីថាបាត់អស់២៣៥០០ដុល្លា លុយខ្មែរជាង៣០មុឺនរៀលខ្សែករមាស២ខ្សែរទម្ងន់៦តំម្លឹង ។ ចំណែកប្រពន្ធថាបាត់តែ១០០០០មុឺនដុល្លា លុយខ្មែរជាង៣០មុឺនរៀលខ្សែករមាស២ខ្សែរទម្ងន់៦តំម្លឹង ប្រកែកគ្នារឿងបាត់លុយ រវាងប្តី-ប្រពន្ធដែលមើលទៅហាក់មិនប្រក្រតី ។

តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ គាត់ជិះម៉ូតូវិលមកពីផ្ទះបងប្អូននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខវិញ អូសម៉ូតូដាក់ចូលក្នុងផ្ទះហើយ ក្រោយងូតទឹកអស់កម្លាំងពេក ប្រាសខ្លួនដេកលង់លក់បាត់ ទាំងភ្លេចបិទទ្វារ កណ្តាលអធ្រាត្រដឹងខ្លួន ស្រាប់តែបាត់ម៉ូត បាត់ទាំងកាបូបលុយ ។

ក្រោយពីបាត់ម៉ូតូ បាត់កាបូបលុយ ចូលថ្ងៃទី០២ ខែមិនា ដោយចោរលួច មិនបានទៅប្តឹងភ្លាមទេ រវល់តែតាមស្វែងរក រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០២ ខែមិនា ទើបនាំគ្នារត់ទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!