ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថ ចាប់ខ្លួនពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

2 ខែ មុន 56 តូ សុផល

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ ចាំង សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់នំបុ័ងនិងប្រើប្រាស់ថ្នាំញៀន ត្រូវកម្លាំងអាវុធហត្ថស្រុកឯកភ្នំចាប់ខ្លួន។

លោកវរៈសេនីយ៍ទោ ខាវ សារ៉េតបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ ចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនសង្ស័យមានទីលំនៅ ក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

វត្ថុតាងដែលសត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន២កញ្ខប់ ទម្ងន់១,៧៧ក្រាម ទូរស័ព្ទ២គ្រឿងនិងម៉ូតូម៉ាក Today១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!