ព្រឹតិ្តការណ៍ថ្មីៗ

ស្លាកលេខ និងភិនភាគចោរ ច្បាស់ណាស់ បងៗប៉ូលិស ជួយចាប់ផង!

2 សប្តាហ៍ មុន 94 តូ សុផល

ភ្នំពេញ ៖ កំពុងដើរតាមផ្លូវ ដើម្បីរកម៉ូតូកងបីជិះ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូឃ្លីកមួយគ្រឿង ឆក់យក កាបូបដៃយួរបានសម្រេចហើយរត់គេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី មុខហាងលក់ទ្វារសុវត្តិភាពអប្សរា ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ឃី ម៉េងលីន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ ជាមន្រ្តីតរាជការ មានទីលំនៅ ភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈ បាត់បង់ដែលមាននៅក្នុងកាបូប លុយ២លានរៀល អត្តសញ្ញាណប័ណផ្ទាល់ខ្លួន កាតATM ទូរស័ព្ទដៃ ហ៊ូវៃ និងឯកសារការងារ មួយចំនួនទៀត ត្រូវបានលោកចោរ ឆក់យកទៅបាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានដើរចេញពីស្នាក់ការ គណៈក្សខ្មែរតែមួយ ដែលមានទីតាំងក្បែរកន្លែងកើតហេតុ ដោយយួរកាបូបដៃ ដើរថ្មើរជើង គោលបំណង រកម៉ូតូកង់បីជិះ លុះមកដល់ចំណុច ហាងលក់ទ្វារសុវត្តិភាព ផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីលិចទៅកើត មកដល់ធ្វើសកម្មភាពឆក់យកកាបូបដៃ បានសម្រេចហើយ ជិះបត់ត្រឡប់ក្រោយទៅទិសខាងលិច គេចខ្លួនបាត់ដោយសុវត្តិភាព ទោះជារត់ដេញតាមស្រែកឲ្យគេឯងជួយក៏មិនបានលទ្ធផល ។

ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចា់ខ្លួនមុខសញ្ញាឆក់ លួច ទ្រព្យសម្បត្តិខាងលើ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!