ព្រឹតិ្តការណ៍ថ្មីៗ

ផ្គូរផ្គង ណាត់តាមទូរស័ព្ទ ប៉ុណ្ណឹងហើយបងៗប៉ូលិស ដឹងទៀត ?

5 ខែ មុន 167 តូ សុផល

ខេត្ត​កំពង់ស្ពឺ​ ៖  នៅវេលាម៉ោង​ ១៣.២០នាទី​ នា​ថៃ្ង​ទី​០២​ ខែ​មិនា​ ឆ្នាំ​២០១៩​ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការជាមួយ​កំលាំង​អន្ដរាគម​ន៍​ខេត្តកំពង់ស្ពឺ

បើកប្រតិបត្ដិការដ៏ក្ដៅគគុក​ បង្រ្កាប​ក្រុម​ញៀន​ល្បែងស៊ីសង​ជល់មាន់​ មួយកន្លែង​ស្ថិតក្នុង​ចំណុ​ច​ដីឡូ​របស់​ឈ្មោះ​ អ៊ួង​ ភុំ​ ប្រុស​ អាយុ​ ៧២​ឆ្នាំ​​ ភូមិ​ស្នោរ​ទី១​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ។

តាមការបញ្ជាក់ឲ្យ​ដឹ​ងពីលោកវរសេនីយ៍ឯក​ ជា​ វណ្ណា​ នាយការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ថាទីតាំងជល់មាន់​នេះគឺគ្មានរោង​ គ្មានសង្វៀននោះទេ។

បច្ចុប្បន្ន​ក្រុ​ម​ញៀន​ល្បែងស៊ីសង​ជល់មាន់​ គេប្រើវិធីណាត់ផ្គូរផ្គងតាមទូរស័ព្ទ (គីឡូ​មាន់)​ និងបានចរចា​តម្លៃ​ ទីកន្លែង​ ពេល​វេលា​ហើយដឹកមាន់មកជល់តែ​ម្ដង​ ជារបៀបថ្មីបែបផែនថ្មីដែលមិនធ្វើអោយសមត្ថកិ​ច្ចងាយបង្រ្កាបបាននោះទេ​។

ប្រតិបត្តិការ​ខាងលើ ​នគរបា​ល​ធ្វើ​ការ​ដកហូត និងឃាត់មុខសញ្ញា​៦នាក់ប្រុ​សសុទ្ធ​តែ​ជាអ្នក​ លេងទាំងអស់​ រួមជាមួយ ​និងស​ត្វ​មាន់រស់ប្រាំបួនក្បាល ​(ជាមាន់ពូជជល់ខ្លាំង) និងម៉ូតូ​ ២២​គ្រឿង​ ម៉ាកចំរុះ​ សម្ភារៈ​ផ្សេងៗ​ទៀត​។បច្ចុប្បន្ន​កំលាំងនគរបាល​បានកំពុងដឹកជញ្ជូននូវសម្ភារៈវត្ថុ​តាងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្ដកំពង់ស្ពឺ​ កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី​ច្បាប់​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!