ព្រឹតិ្តការណ៍ថ្មីៗ

រកសពឃើញហើយ! កូនប្រុសមន្ត្រីប៉ូលិសឫស្សីកែវ ម្នាក់ ខឹងឪពុកស្តីបន្ទោស គិតខ្លី  លោតទឹកសម្លាប់ខ្លួន ស្ពានជ្រោយចង្វារ 

6 ខែ មុន 596 តូ សុផល

ភ្នំពេញ៖ កូនប្រុសបង្កើតមន្ត្រីនគរបាលខណ្ឌឫស្សីកែវម្នាក់ បានដាច់ចិត្តគិតខ្លីមកធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វារ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥៖១០នាទីភ្លឺ ថ្ងៃទី០១ មិនា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះឈ្មោះពៅ ដាវីន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅភូមិចុងខ្សាច់សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមប្រភពពីឪពុករបស់រងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើត ហេតុបានជួបជុំបងប្អូនផឹកស៊ីជាមួយគ្នា ខណៈពេលឪពុកបាន ប្រដៅកូនប្រុសកុំឲ្យដើរលេងពេករួចឪពុកក៏បានចូលសំរានស្រាប់តែភ្លឺស្រាប់តែកូនបងបាននិយាយថា ពុកដាវីន បានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុ ទើបតែនៅព្រឹកថ្ងៃទី០២ ខែមិនានេះឪពុកជនរងគ្រោះ បានជួលបងប្អូនខ្មែរ-ឥស្លាម ក្នុងតម្លៃ ៥០០ដុល្លារ បើកសិនជារាវរកឃើញសពកូនប្រុសរបស់គាត់ ស្រាប់តែនៅម៉ោងប្រមាណ១២និង៥០នាទីស្រាប់តែរាវរក ឃើញរួចបានស្រង់ឡើងគោក ហើយបានទាក់ទងរថយន្តសាម៉ុយដឹកសពយកទៅតំកល់ទុកនៅវត្តទួលសង្កែ១ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

សូមបញ្ជាក់ថា​ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វ៊ី​ណូ ពណ៌​ក្រហម មិនដឹង​ថា​មកពីណា​នោះ និង​មានវិបត្តិ​រឿង​អី​នោះ​ទេ បានជា​លោតចុះទឹក​ទន្លេបាត់ស្រមោលតែម្តង និង​បង្ក​ការ​ភ្ញាក់​​ផ្អើល​ពេញ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​២២​ទៅ​២៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វ៊ី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HC-៣០៨៣ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ មិនដឹង​ថា​ជន​រង​គ្រោះ​មាន​វិបត្តិ​រឿង​អ្វី​នោះ​ទេ​បាន​ជិះ​ម៉ូតូ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ក៏​ឈប់​ម៉ូតូ​រួច​ចាក់សោ​.​ក​ ហើយ​ឡើង​លើ​បង្កាន់ដៃស្ពាន រួច​លោត​ចូល​ទន្លេ​បាត់​ស្រមោល​តែ​ម្តង ភ្លាម​ៗ​នោះ​ដែរ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើស្ពាន​​នោះរ​ត់ទៅ​ជួយ​ដែរ ប៉ុន្តែ​ជួយ​អត់​ទាន់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ