ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការ ស ថេត៖ រថយន្តធុនធំចូលក្រុងខុសម៉ោងកំណត់ កំពុងក្លាយជា ប្រធានបទផុសផុល និងជជែកវែកញែកខ្លាំង

2 សប្តាហ៍ មុន 62 តូ សុផល

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ៖  ប្រធានបទរថយន្តធុនធំចូលក្រុងខុសម៉ោងកំពុងក្លាយជា ប្រធានបទផុសផុល និងជជែកវែកញែកខ្លាំងតាមអ្វីដែលបងប្អូនចែកចាយបន្តក្នុងបណ្តាញសង្គមហ្វេសបុក តែបងប្អូន ក៏គួរយល់អំពីការអនុវត្តច្បាប់របស់សមត្ថកិច្ចផងដែរ

ជាក់ស្តែង រថយន្តជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរខណ្ឌមានជ័យដែលដឹកនាំដោយ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ហាមឃាត់ត្រង់ច្រមុះស្ទឹងមានជ័យ អោយត្រឡប់ក្រោយ ដោយអនុញ្ញាតអោយបើកផ្លូវក្រវ៉ាត់ក្រុង

លោក ម៉េង វិមានតារាបានប្រាប់ថា យើងបានដឹកកម្លាំងហាមដាច់ខាតមិនអោយចូលតាមច្រមុះជ្រូកស្ទឹងមានជ័យឡើយ ប៉ុន្តែពួកគាត់ បានលួចបើកផ្លូវតូចៗចូលរហូតដល់ផ្លូវ៣៧១ ដូច្នេះ លោកនឹងបន្ថែមកម្លាំងតាមច្រកតូចៗនោះទៀត

ពីមុនមិនទាន់មានការអភិវឌ្ឍន៍ ស្ទឹងមានជ័យពិតជានៅឆ្ងាយក្រុង តែឥលូវនេះ រីកលូតលាស់ខ្លាំង រហូតរាជរដ្ឋាភិបាលសម្រេចបង្កើតផ្លូវក្រវ៉ាត់ក្រុងទី៣។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!