ឯកឧត្តម គួច ចំរើន ចូលរួមរំលែកទុក្ខគ្រួសារសព អតីតអនុប្រធានគណៈកម្មការប្រជាជនខេត្ត សម័យរដ្ឋកម្ពុជា​

3 ខែ មុន 44 តូ សុផល

កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩

លោកឧត្តម សេនីយ៍ត្រី ជា ជាង ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ប្រេស សំអឿ អតីតអនុប្រធានគណៈកម្មការប្រជាជនខេត្ត សម័យរដ្ឋកម្ពុជា​ អភិបាលរងខេត្តកំពង់ចាម​)​ ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ​ ដោយជរាពាធ​។

កម្មវិធីបុណ្យសពនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋានសព​ ស្ថិតក្នុងភូមិទី១​ សង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។

ហើយឯកឧត្តមអភិបាលអភិបាលខេត្តក៏បាននាំយកថវិកាមួយចំនួន ចូលរួមជាបច្ច័យក្នុងពិធីបុណ្យសពផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!