ព្រឹតិ្តការណ៍ថ្មីៗ

វាយប្លន់លើកទី១ មិនបានសម្រេច មកវាយប្លន់លើកទី២ បានសម្រេចយកម៉ូតូមួយគ្រឿង ជិះគេចខ្លួនបាត់

5 ខែ មុន 37 តូ សុផល

ភ្នំពេញ៖ សង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញវាយប្លន់ទៅលើយុវជនប្រុសស្រីមួយក្រុម ៥នាក់ជិះម៉ូតូបីគ្រឿងចេញពីធ្វើការត្រឡប់ទៅផ្ទះលើកទី១មិនបានសម្រេចបានវាយទៅលើម៉ូតូមួយគ្រឿងបណ្តាលខូចខាតយ៉ាងដំណំហើយមកវាយប្លន់ លើទី២យកម៉ូតូសង់បុិចមួយគ្រឿងបានសម្រេចដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ខែមិនាឆ្នាំ២០១៩ស្ថិតនៅចំណុចខាងជើង ស្ពានជ្រោយចង្វារប្រមាណជាង១០០ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ទិត្យ សេងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ខោអាវនៅផ្សាររាត្រីកោះពេជ្រ ឲ្យក្រុមហ៊ុន ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរួបគេមានគ្នា៥នាក់ប្រុស៤ស្រី១ជិះម៉ូតូ៣គ្រឿងម៉ាកធូដេ១គ្រឿងជិះដោយប្រុសស្រី២នាក់និង ម៉ាកស្កុបពីរ១មួយគ្រឿងជិះគ្នាពីរនាក់ប្រុសទាំងពីរចំណែក១គ្រឿងទៀត ម៉ាកហុងដាសង់បុិចជិះម្នាក់ឯង បានចប់ម៉ោងការងារនៅវេលាម៉ោងប្រមាណជា១២យប់រំលងអាធ្រាត្ររួចបាននាំគ្នាជិះចេញពីកន្លែងការងារមកផឹកសុីបន្ត ជាមួយមិត្តភក្តិផ្សែងទៀតនៅមុខកាសុីណូនាហ្គារវើលបន្ទាប់ពីបានផឹកសុីចប់សព្វគ្រប់ហើយក៍បាននាំគ្នាជិះចេញត្រឡប់ទៅកន្លែងស្នាក់នៅម្តុំឃ្លាំងសាំងសូគីមិុច ឬស្សីកែវដោយបានធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះចំណុចមុខវាំងស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៨ទៅ៩នាក់ជិះម៉ូតូ៥គ្រឿងបានដេញវាយពួកប្លន់យកម៉ូតូ មិនបានសម្រេចរួច វាយទៅលើម៉ូតូស្កុបពីរមួយគ្រឿងរងការខូចខាតយ៉ាងដំណំបន្ទាប់មកជនសង្ស័យនាំគ្នាជិះគេចខ្លួនបាត់អស់ចំណែកជនរងគ្រោះបានបន្តដំណើរទៅមុខទៀតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យដដែលមកម្តងទៀតបានដេញវាយទៅលើពួកគេរួចប្លន់យកបានម៉ូតូហុងដាសង់បុិចមួយគ្រឿង​ពាក់ស្លាកលេខភ្នំពេញ1BG-7864ជិះដោយជនរងគ្រោះម្នាក់ឯង បានសម្រចរួចបាននាំគ្នាជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ ម៉ូតូត្រូវបានមិត្តភក្តិដឹកយកមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូត្រឡប់មកវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!