ព្រឹតិ្តការណ៍ថ្មីៗ

អាពាហ៍ពិពាហ៍កូនកំលោះជនជាតិចិន កូនក្រមុំអ្នកស្រុកជាំក្សាន្តត្រូវសមត្ថកិច្ចចុះទៅបញ្ឈប់កណ្តាលទី

2 ខែ មុន 534 តូ សុផល

ព្រះវិហារ៖ នៅក្នុងភូមិកន្ទួតឃុំកន្ទួត ស្រុកជាំក្សាន្ត មានបុរសជនជាតិចិនម្នាក់

បានមករៀបការជាមួយពលរដ្ឋខ្មែរ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។

ករណីនេះ ត្រូវបានកម្លាំងនគរបាលជំនាញអន្តោប្រវេសន៍ ខេត្ត ស្រុក និងនគរបាលប៉ុស្តិ៍ បានសហការជាមួយលោកមេឃុំកន្ទួត ចុះត្រួតពិនិត្យ និងសាកសួរជនជាតិចិនឈ្មោះ ZENG YOUXI ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិសហភាពរុស្សី សង្កាត់ចោមចៅ ខ័ណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមករៀបការជាមួយជនជាតិខ្មែរ ឈ្មោះ ហុិន លីណា អាយុ២៦ឆ្នាំ ដែលរស់នៅភូមិកន្ទួត គ្មានលិខិតអនុញ្ញាត ហើយត្រូវបានអញ្ជើញមកប៉ុស្តិ៍រដ្ឋបាល ដោយបញ្ឈប់ការរៀបការ និងធ្វើកិច្ចសន្យា និងបានកំណត់សាមីខ្លួនទាំងពីរ បំពេញបែបបទតាមច្បាប់គ្រប់គ្រាន់ជាមុនសិន ទើបអាចរៀបការបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!