ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនករណីគ្រឿងញៀន!

2 សប្តាហ៍ មុន 18 តូ សុផល

ភ្នំពេញ៖ លោកវរៈសេឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខតែងតែគិតគូរអំពីសន្តិសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋដែលរសនៅក្នុងមូលដ្ឋានខណ្ឌសែនសុខហើយ បានដាក់បទបញ្ជាឱ្យកម្លាំងល្បាតខណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដើម្បីទប់ស្កាត់បទល្មើសផ្សេងៗជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០០ និង១៥នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ករណីរក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ទី០១-ឈ្មោះ សន រីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ទី០២-ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ទី០៣-ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ 

សម្ភារៈដកហូត ៖ ក្រាម០១កូនថង់តូច ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៣នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Qq

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!