ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន បុគ្គលិកផ្នែកទីផ្សារ ក្រុមហ៊ុនលាយបេតុង Dragon City Concrete Co.,Ltd ចេញសែកស្អុយ

6 ខែ មុន 1884 តូ សុផល

ភ្នំពេញ ៖ បុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនលាយបេតុងម្នាក់ ថ្លើមធំ ហ៊ានដើរប្រមូលលុយពីអតិថិជនបាន

ជិត៣មុឺនដុល្លា បែកគំនិតជាចេតនាមួយគ្រោងទុកជាមុន ចេញសែកស្អុយ (មូលប្បទានបត្រ) ឲ្យទៅក្រុមហ៊ុន ជាក់ស្តែង សែកគ្មានទឹកប្រាក់ ដោះសារសន្យាទូរទាត់សងវិញ ម្តងថ្ងៃនេះម្តងថ្ងៃនោះ អស់ជម្រើសគេចខ្លួន ត្រូវបានខាងក្រុមហ៊ុនតាមស្វែងរកឃើញ ដេញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាប២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ឈ្មោះ គុល សុភី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ផ្នែកទីផ្សារប្រចាំក្រុមហ៊ុនលាយបេតុង ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ចំណែកដើមបណ្តឹង ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានរដ្ឋបាលក្រុមហ៊ុនលាយបេតុង មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកមូលប្បទានបត្រ ត្រូវទូរទាត់លុយជាមួយក្រុមហ៊ុនចំនួ២៥០០០ដុល្លា ។

តាមដើមបណ្តឹងបានឲ្យដឹងថា ជនសង្ស័យក្រោយពីដើរប្រមូលលុយពីអតិថិជនបានចំនួន២៧២៤៨ដុល្លា ហើយទូរទាត់ជាមួយក្រុមហ៊ុនបានចំនួនតែ២២៤៨ដុល្លា នៅខ្វះ២៥០០០ដុល្លា ទៀត ត្រូវបានជនសង្ស័យចេញសែកមួយប្រគល់ឲ្យក្រុមហ៊ុនដែលមានទឹកប្រាក់ចំនួន២៥០០០ដុល្លា តែធាតុពិតជាសែកស្អុយ ពុំមានទឹកប្រាក់ឡើយ ហៅសាកសួរ ជនសង្ស័យសន្យាម្តងចាំថ្ងៃនេះ ម្តងចាំថ្ងៃនោះ រហូតដល់ជនសង្ស័យ គេចខ្លួន ទើបត្រូវបាន ខាងក្រុមហ៊ុន មានរដ្ឋបាល តាមស្វែងរក ជនសង្ស័យនៅសង្ងំលាក់ខ្លួនក្នុងផ្ទះ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រាន់តែឃើញមុខ ទាញទ្វារបិទ ហៅមិនបើក បែរជាហែកដំបូលផ្ទះលោតព្យាយាមគេចខ្លួន ត្រូវបាននាំគ្នាដេញចាប់ខ្លួនបាននាំទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ នៅយប់ថ្ងៃចាប់ខ្លួន ហើយនៅរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩នេះ។

ជនសង្ស័យត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យនាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យចៅក្រមស៊ើបសួរ និងចោទដាក់បន្ទុកជាផ្លូវការ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ