ព្រឹតិ្តការណ៍ថ្មីៗ

បុរសបរទេស​ចូល Bar ផឹកស្រវឹង​ ចេញចរិកខូច​ មិនព្រមឲ្យលុយ​ រួចដើរចេញទៅក្រៅ​ នារីរូបស្រស់ម្នាក់ដែលជាមេការ​ ដើរតាមឲ្យគិតលុយសិន​ ស្រាប់តែវៃនាង៣ដៃ​ ផ្អើលផ្លូវ១៣៦​ ចុងក្រោយបង់៤០០ដុល្លារ​!

7 ខែ មុន 58 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសបរទេសម្នាក់​ ចូលបាបារាំង ហៅនារីរូបស្រស់៣នាក់ជាអ្នកកំដរភ្ញៀវ មកផឹកកំដរ ដោយប្រាប់ថាខ្លួនជាអ្នកប៉ាវ (Pay) រួចហៅស្រាមកផឹកអស់ម្នាក់មួយកែវ​ និងបាននិយាយសាសងគ្នាជាមួយនារីរូបស្រស់ទាំងនោះហេីយ រហូតផឹកអស់​ ៤កែវ រាងធ្លាក់ភ្នែកបន្តិច​ បុរសបរទេសនោះបានហៅមេការមកគិតលុយ អស់៦៦ដុល្លារ​ បែជាឡាំប៉ា​ មិនព្រមឲ្យលុយ​ រួចប្រកែកថាមិនព្រមចេញលុយអោយនារីដែលអង្គុយកំដរទាំង៣នាក់នោះទេ​ អោយគិតលុយតែ៤កែវរបស់គាត់ប៉ុណ្ណោះ​ រួចដើរចេញទៅទើបនារីជាមេការ​ ដើរទៅតាមឃាត់​ ហើយប្រាប់អោយគិតលុយសិនចាំទៅ​ រួចវាយនាង២ដៃ​ ហើយបម្រុងឡើងកង់បី​ មេការដើរតាមទៀត​ ទើបបុរសបរទេសនោះ​ទះនាង៣កុំផ្លៀង​ផ្ទប់កង់បី ផ្អើលអ្នកជិតនោះជួយឃាត់ហៅសមត្ថកិច្ចចុះមកអន្តរាគមន៍​ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៦​កែង​ផ្លូវ​១៣ នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល​បារ​បារាំង​ច្រើន​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកេីតហេតុ​ បុរសបរទេសម្នាក់​ ចូលបាបារាំងមួយកន្លែងនៅតាមបណ្ដោយផ្លូវ១៣៦​ រួចហៅនារីរូបស្រស់៣នាក់ជាអ្នកកំដរភ្ញៀវ មកផឹកកំដរ ដោយប្រាប់ថាខ្លួនជាអ្នកប៉ាវ (Pay) រួចហៅស្រាមកផឹកអស់ម្នាក់មួយកែវ​ និងបាននិយាយសាសងគ្នាជាមួយនារីរូបស្រស់ទាំងនោះហើយ រហូតផឹកអស់​ ៤កែវ រាងធ្លាក់ភ្នែកបន្តិច​ បុរសបរទេសនោះបានហៅមេការមកគិតលុយ អស់៦៦ដុល្លារ​ បែជាឡាំប៉ា​ មិនព្រមឲ្យលុយ​ រួចប្រកែកថាមិនព្រមចេញលុយអោយនារីដែលអង្គុយកំដរទាំង៣នាក់នោះទេ​ អោយគិតលុយតែ៤កែវរបស់គាត់ប៉ុណ្ណោះ​ រួចដើរចេញទៅទើបនារីជាមេការ​ ដើរទៅតាមឃាត់​ ហេីយប្រាប់អោយគិតលុយសិនចាំទៅ​ រួចវាយនាង២ដៃ​ ហើយបម្រុងឡើងកង់បី​ មេការដេីរតាមទៀត​ ទើបបុរសបរទេសនោះ​ទះនាង៣កុំផ្លៀង​ផ្ទប់កង់បី ផ្អើលអ្នកជិតនោះជួយឃាត់ហៅសមត្ថកិច្ចចុះមកអន្តរាគមន៍​ទេីបជនបរទេសនោះព្រមអោយលុយ​គ្រប់ចំនួន​ ។

ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​បាន​និយាយ​ថា ស្រី​ៗ​នឹង​នារី​ភេទ​ទី​៣​ ដែល​ធ្វើការ​នៅ​ផ្លូវ​១៣៦​នោះ គឺរ​ញ៉េ​រ​ញៃ​ពេញ​តែ​ពេញ​ផ្លូវ ដែល​មានរឿង​ហេតុ​ម្តង​ៗ​គឺ​នាំ​គ្នា​ព្រួត​ធ្វើបាប​ជនជាតិ​បរទេស​ណាស់ តែបរទេសមួយចំនួនអោយតែផឹកស្រវឹងគឺខូច​ ទើបអោយតែមានរឿងគឺអ្នកធ្វើការនៅម្ដុំផ្លូវ១៣៦នោះ​ តែចេញមកជួយគ្នា​ ។

បច្ចុប្បន្ន​ក្រោយ​ពេល​កើតហេតុ​ជនជាតិ​បរ​ទេសនោះ ​សុខចិត្ត​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៤០០​ដុល្លារ ទៅអោយនារីរងគ្រោះដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕​ (ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ