ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចស្រុកស្អាងបានបង្ក្រាបជនសង្ស័យ០២នាក់ពាក់ព័ន្ធការជួ ញដូរដោយខុសច្បាប់នូវសារធាតុញៀន!

2 ខែ មុន 59 តូ សុផល

កណ្តាល៖ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានបង្ក្រាបករណីជួញដូគ្រឿងញៀនមួយនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ សុក្រ ១០រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅចំណុច ភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ច្លួន ជនសង្ស័យ ចំនួន០២នាក់រួមមាន

ទី០១ ឈ្មោះ អាន ហុតលី ភេទប្រុស អាយុ

៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ទី០២ ឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ ១ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ១០កញ្ចប់។

  ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង ។

  សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ 

ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាន ហុតលី បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាន ហុតលី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ៥០,០០០៛ ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ តម្លៃ ៨០,០០០៛ ។

បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ី ធួន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ០៨កញ្ចប់ , ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អ៊ី ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ១,០០០,០០០៛ ពីឈ្មោះ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចភូមិ ចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីយកមកលក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ៤០,០០០៛ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!