ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

7 ខែ មុន 18 តូ សុផល

កំពត៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

កិច្ចប្រជុំគណអភិបាលខេត្តមានរបៀបវារៈដូចខាងក្រោម ៖  

១.  ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត 

២.  ពិនិត្យ និងពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការខែមករា ឆ្នាំ២០១៩

៣.  បញ្ហាផ្សេងៗ

ផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងកំពត និងស្រុកទឹកឈូ។

ផ្សព្វផ្សាយលិខិតរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្តីពីការលើកលែងការយកកម្រៃសេវាសាធាណៈ ចំពោះការចុះបញ្ជីដីឯកជនរបស់រដ្ឋ និងការចុះបញ្ជីដីឯកជនរបស់រដ្ឋ។

 កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតមានរបៀបវារៈដូចខាងក្រោម ៖  

១.ពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៩

២.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមករា ឆ្នាំ២០១៩

 បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹកនាយក នាយករងរដ្ឋបាលសាលាខេត្ត  នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត  ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត  អភិបាលក្រុង ស្រុកទាំង៨ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារកំពង់ផែរ  សរុប ៨៩ នាក់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ