ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ទទួលស្វាគមន៍គណៈប្រតិភូថៃ

9 ខែ មុន 27 តូ សុផល

 ភ្នំពេញ៖ នៅព្រឹក.ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ទទួលស្វាគមន៍គណៈប្រតិភូថៃ អញ្ជើញមកសម្តែងការគួរសម។

 បានអញ្ជើញចូលរួមពិធីនេះរួមមាន គណៈប្រតិភូស្ថានទូតថៃ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត សរុប ២៥ នាក់។

ប្រធានគណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃ អញ្ជើញមកសម្តែងការគួរ នៅខេត្តកំពត នាពេល គឺ 

១.ពង្រឹងចំណងកិច្ចសហប្រតិបត្តិការ កម្ពុជា ថៃ។

២.សិក្សាស្វែងយល់បន្ថែមលើការងារធុរកិច្ច វិនិយោគ ទេសចរណ៍ ទិនិ្នន័យការចុះបញ្ជីទូក។

៣.ការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍តាមផ្លូវគោក ផ្លូវទឹកភាគខាងត្បូង ថៃ កម្ពុជា វៀតណាម។

៤.ជម្រុញកំណើនវិនិយោគិនថៃ មកវិនិយោគនៅខេត្តកំពតឲ្យបានច្រើន កន្លងមកក្រុមហ៊ុនថៃបានផ្តល់ការងារជូនប្រជាពលរដ្ឋ និងផ្តល់ការសិក្សាដល់សិស្ស និស្សិត។

ឯកឧត្តម ជាវ តាយ បានរីករាយស្វាគមន៍គណៈប្រតិភូថៃ ដែលបានអញ្ជើញមកទស្សនានៅខេត្តកំពត នាពេលនេះ ហើយ ឯកឧត្តម ស្នើឲ្យ ឯកឧត្តម អគ្គឯករាជទូតថៃ ជួយផ្សព្វផ្សាយដល់វិនិយោគិន និងទេសចរណ៍ថៃ មកកាន់ខេត្តកំពត ឲ្យបានច្រើនជាងមុន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ