ព្រឹតិ្តការណ៍ថ្មីៗ

រឿងមិនគួរកើត !គួរឱ្យស្តាយការស្លាប់ របស់មេក្រុមសន្តិសយាម មន្ទីរពេទ្យកាល់ម៉ែត្រ

5 ខែ មុន 248 តូ សុផល

ភ្នំពេញ៖មេក្រុមសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន

នៅក្នុងម៉ូតូកង់បីឥណ្ឌាដែលចតនៅជាប់របងខាងក្រៅក្បែរអគរបេះបូងស្ថិតខាងត្បូងស្ថានទូតបារាំងបង្កជាការភ្ញាក់ផ្អើកកាលពីព្រឹកព្រលឹមអុរថ្ងៃទី២៨ដាក់ខែកុម្ភៈឆ្នាំ២០១៩ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ជាប់ចំណងត្រង់លានអណ្តាតនៅក្នុងម៉ូតូកង់បីឥណ្ឌានោះឈ្មោះឃឹម សុខា ហៅ ហ៊ុយភេទប្រុសអាយុប្រហែល៤០ឆ្នាំមានមុខរបរជាប្រធានក្រុមសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែត មានរហ័សនាម(Z ៦៤)ស្នាក់នៅផ្ទះជួលក្បែរខាងក្រោយអគារប៉ាស្ទ័រក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

បើតាមមិត្តភ័ក្រក្រុមការងារបានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃនេះជនរងគ្រោះដែលជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតរូបនោះត្រូវបានខាងមន្ទីរពេទ្យបានបញ្ឈប់កពីការងារដោយមានកំហុសផ្ទាល់ខ្លួនពីបញ្ហាអ្វីមួយដែលជនរងគ្រោះប្រព្រឹត្តិខុសតិចតួចដោយខ្លួនឯងហើយត្រូវខាងថ្នាក់លើបានសម្រេចបញ្ឈប់ពីការងារនៅខាងក្នុងមន្ទីរពេទ្យដោយឲ្យមកយាមមើលការខុសត្រូវខាងក្រៅរបងមន្ទីរពេទ្យវិញ។

ប្រភពខាងលើបានបន្តទៀតថាទន្ទឹមនឹងថ្នាក់លើរបស់មន្ទីរពេទ្យសម្រេចផ្អាកការងាររបស់សន្តិសុខរូបនោះគាត់ក៏បានត្អូញត្បែរថាចាប់ពីថ្ងៃនេះទៅគាត់នឹងបាត់បង់នូវអ្វីៗទាំងអស់ជាពិសេសចំណូលដែលរកបានបន្តិបន្តួចប្រចាំថ្ងៃដែលដោះបំណុលគេនោះគឺត្រូវចប់តែម្តង។ចឹងជនរងគ្រោះក៏ត្អូញទៀតថាគាត់ទៅមុខទៀតមានគាត់មានតែស្លាប់ទេព្រោះអ្វីៗត្រូវបានចប់អស់ហើយនោះ ។ហើយបន្ទាប់ពីត្រូវខាងមន្ទីរពេទ្យផ្អាក់ការងាររបស់សន្តិសុខរូបនោះបានជួលម៉ូតូកង់បីឥណ្ឌាគេរត់ដោយឆ្លៀតពីពេលទំនេដែលយាមនៅខាងក្រៅរបងមន្ទីរពេទ្យ។ ចំណែកម៉ូតូកង់បីបានជួលគេរកស៊ី ដោយយកផ្លង់ផ្ទះទៅដាក់នោះគឺក្នុង១យប់ពីរម៉ឺនរៀល។

ប្រភពបានបន្តទៀតថា នៅយប់ថ្ងៃទី២៧ខែកុម្ភៈនេះជនរងគ្រោះបានស្លៀកពាក់សម្លៀកបំពាក់ជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតដដែល ស្រាប់តែនៅព្រលឹមស្រាងៗខណៈដែលសន្តិសុខផ្សេងទៀតក្រោកពីដេកដើម្បីរៀបចំបោសសំអាតសំរាមឃើញម៉ូតូកង់បីនោះមិនចេញទៅណាហើយម្យ៉ាងវិញទៀតម៉ូតូកង់បីឥណ្ឌានោះមានបិទវ៉ាំងននជិតទាំងសងខាងផងក៏ដើរទៅមើល ស្រាប់តែភ្ញាក់ព្រើត ពេលដែលឃើញជនរងគ្រោះដែលជាសន្តិសុខ ជាមេផង បានស្លាប់បាត់ដោយមានខ្សែចំណងចងភ្ជាប់កជាមួយនឹងដំបូលម៉ូតូកង់បីឥណ្ឌានោះដែទាំងពីគងលើពូកកង់បីហាក់បីដូចជាមិនទំនងគួរឲ្យស្លាប់ទាល់តែសោះ។

បន្ទាប់ពីមានហេតុការណ៍ដូច្នេះគេឃើញប្រពន្ធនិងកូនៗរបស់ជនរងគ្រោះមានមកដល់នាំគ្នាស្រែកទ្រហ៊រយំសោកបោកខ្លួនមិនគួរលោកឪពុកនឹងប្តីជាស្រឡាញ់របស់ខ្លួនមិនគួរណាគិតខ្លីបែបនេះឡើយហើយប្រពន្ធរបស់ជនរងគ្រោះយំៗទាល់តែសន្លប់ហើយក៏ត្រូវបានគេនាំគ្រៀកបញ្ជូនទៅពេទ្យដើម្បីសង្រ្គោះផងដែរ។

ក្រោយពីមានហេតុការណ៍ដូច្នេះហើយកម្លាំងមូលដ្ឋានបានចុះមកគ្រប់គ្រងកន្លែងកើតហេតុហើយរាយការណ៍ទៅផ្នែកជំនាញកោសល្យវិច្ច័យចុះមកពិនិត្យនឹងបញ្ជូនទៅតម្កល់នៅសាលនៃមន្ទីរពេទ្យលាងឈាមជាស៊ីដើម្បីប្រគល់ជូនក្រុមគ្រួសារសម្រេចធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!