ព្រឹតិ្តការណ៍ថ្មីៗ

ក្រពុំឈូកល្បីនៅក្រុងតាខ្មៅ ប្រចាំហាង២២២ ជួញដូរមនុស្សអស់លក្ខហើយ តែនៅម្នាក់ទៀត កំពុងសម្បើមដែរ ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាប​ និងជួយនារី៦នាក់

7 ខែ មុន 99 តូ សុផល

កណ្តាល៖ ប្រតិបត្តិការណ៍ដ៍ក្តៅគគុកនេះ បានធ្វើអោយមហាជនត្រេកអរយ៉ាងខ្លាំង

បន្ទាប់ពី នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននែស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះបង្ក្រាបករណីសញ្ចារកម្មសង្គ្រោះជនរងគ្រោះបាន០៦នាក់ និងឃាត់ខ្លួនមេការម្នាក់ ដែលកំពុងល្បីរន្ទឺរខាងរកសុីជួញដូរមនុស្សយូឆ្នាំណាស់មកហើយ។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់
នៅចំណុចផ្ទះសំណាក់ឈ្មោះ សុខ វិសាល ផ្លូវលេខ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនសង្សយ័មានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ ឈ្មោះហៅក្រៅ ក្រពុំឈូក មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ជនរងគ្រោះទី០១ឈ្មោះ លីហួ អនីតិជន ទី០២ឈ្មោះ ម៉ៅ រក្សា ទី០៣ឈ្មោះ សៀង គា ទី០៤ឈ្មោះ ធី ចាន់លីណា ទី០៥ឈ្មោះ មុន លក្ខិណា ទី០៦ឈ្មោះ ពេជ្រ រតនា៕

នគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអោយដឹងថាដោយមានសេចក្តីរាយការណ៏ពីពលរដ្ឋល្អថាមាន មេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការរិយាលយ័ការជួញដូរ បានសហការជាមួយកំលាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៏មកមែន ។

បច្ចុប្បន្នជនសង្សយ័ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិ ជំនាញខេត្ត!ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ​៕ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ