ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចស្លៀកពាក់ស៊ីវិល​ តែមិនដឹងមកពីខាងណា​ ប្រដេញតាមស្ទាក់អ្នកដំណើរ យ៉ាង​អាណាធិបតេយ្យ​កណ្ដាលក្រុងភ្នំពេញ!

2 សប្តាហ៍ មុន 451 តូ សុផល

រាជធានីភ្នំពេញ​ ៖​ យុវជនម្នាក់​ កំពុងជិះម៉ូតូ Nex មួយគ្រឿង​ តែម្នាក់ឯង ត្រូវក្រុមជនស៊ីវិលមានគ្នាជាច្រេីននាក់​ អះអាងថា​ជាសមត្ថកិច្ច បានស្ទាក់ឃាត់អោយឈប់​ រួចឆែកមេីល​ខ្លួនប្រាណ​ តែមិនឃេីញមានអ្វីទេ បែរជាសំឡុតគំរាមយកទៅខណ្ឌ​ ពិនិត្យមេីលទឹកនោម ទេីបយុវជនរងគ្រោះស្រែក ឡាំប៉ាឆោឡោ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅផ្ដិតយករូបភាព ស្រាប់តែក្រុមជនស៊ីវិលនោះ​ អូសក្រឡាដកខ្លួនគេចចេញទៅបាត់ម្ដងម្នាក់ៗ នៅសល់តែ២នាក់​ ពាក់មួកសុវត្ថិភាព​ ហេីយក្រុមអ្នកសារព័ត៌មានក៏បានទៅសួរនាំ​ ហេីយក៏គេចមុខរួចប្រញាប់ ឡេីងជិះម៉ូតូគេចទៅបាត់តែម្ដង​ ដោយមិនប្រាប់ថាជាសមត្ថកិច្ចមកពីខាងណានោះទេ​ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០:៣០នាទីយប់​ ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ ២០១៩ នេះ​ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក​ ព្រំប្រទល់ខណ្ឌទួលគោក​ និងខណ្ឌ៧មករា រាជធានីភ្នំពេញ​។

យោងតាមសម្ដីរបស់យុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនកេីតហេតុ​ មេរបស់គាត់បានទូរស័ព្ទហៅទៅផឹក​ ហេីយគាត់ក៏បានជិះម៉ូតូ Nex មួយគ្រឿង​ តែម្នាក់ឯង ពីម្ដុំផ្សារថ្មី​ ធ្វេីដំណេីរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកេីតទៅលិច​ លុះមកដល់ចំណុចហួសស្តុបសួរច្បារក្ដាន់២ ស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នាជាច្រេីននាក់​ ដោយអះអាងថា​ជាសមត្ថកិច្ច តែមិនដឹងថាជាសមត្ថកិច្ចខាងណានោះទេ​ បានជិះប្រដេញតាមពីក្រោយមក​ស្ទាក់ឃាត់គាត់អោយឈប់​ម៉ូតូ ដេីម្បីឆែកមេីល​ខ្លួនប្រាណ​ តែមិនឃេីញមានអ្វីទេ បែរជាសំឡុតគំរាមគាត់ថា យកទៅខណ្ឌ​ (តែបានបញ្ជាក់ថាយកទៅខណ្ឌណាទេ) គ្រាន់តែនិយាយថា យកពិនិត្យមេីលទឹកនោម ទេីបរូបគាត់ស្រែក ឡាំប៉ាថា តេីគាត់ខុសអ្វីបានជាមកឆែកឆេរ មិនឃេីញមានអ្វី​ ហេីយចង់នាំយកទៅខណ្ឌពិនិត្យទឹកនោម​ទៀត ទេីបរូបគាត់ឆោឡោ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅកន្លែងកេីតហេតុផ្ដិតយករូបភាព និងធ្វេីការ Live ផ្សាយផ្ទាល់​ សាកសួរដំណេីររឿងហេតុ ។

គ្រាន់តែឃេីញក្រុមអ្នកសារព័ត៌មានចុះមកផ្សាយផ្ទាល់ភ្លាមនោះ ស្រាប់តែក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល មិនដឹងមកពីខាងណានោះថា​ ឃេីញសង្ស័យទេីបឃាត់ឆែក​ឆេរ​ រួចអូសក្រឡាដកខ្លួនម្ដងម្នាក់ៗ គេចចេញទៅបាត់ នៅសល់ជនស៊ីវិលតែ២នាក់​ ដែលពាក់មួកសុវត្ថិភាព​បាំងមុខជិត ហេីយពាក់កាត តែមិនដឹងថា​កាត់អ្វីនោះទេ ទេីបក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ​ តែ​មិននិយាយអ្វីទាំងអស់ ហេីយសមត្ថកិច្ចស្លៀកពាក់ស៊ីវិលនោះ​ បានគេចមុខ​ហាក់បីដូចជាមានអ្វីលាក់លៀម​ រួចប្រញាប់ដេីរចេញទៅជិះម៉ូតូ Honda Dream មួយគ្រឿង​ ឌុបគ្នាគេចទៅបាត់តែម្ដង​ សូម្បីតែប្រាប់ថាជាសមត្ថកិច្ចមកពីខាង​ ក៏មិនព្រមប្រាប់ដែរ​។

ទង្វេីនេះហេីយដែលប្រជាពលរដ្ឋនិយាយថា​ ​ជាសមត្ថកិច្ច​ ឬក្រុមចោរ​ ចាប់ជម្រិត​? ព្រោះស្ទេីតែរាល់យប់​ ញឹកញាប់​ណាស់​ ដែលគេសង្កេតឃេីញយុវជនជំទង់ៗ​ ដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវខាងលេី​ និងម្ដុំផ្លូវR6​ ត្រូវក្រុមស៊ីវិលទាំងនោះ​ នាំគ្នាមកគៀបស៊ី​យ៉ាង​អាណាធិបតេយ្យ​បែបនេះទៅវិញ​ ឬថ្នាក់លេីបញ្ជាអោយធ្វេី​បែបនេះ? ។ យ៉ាងណាមិញ​ មិនទាន់ដឹងថាក្រុមស៊ីវិលដែលអះអាងថាជាសមត្ថកិច្ចនោះ​ ជាសមត្ថកិច្ចខាងណានៅឡេីយនោះទេ​ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!